(ស្រុកអង្គរបូរី): ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
*នៅថ្ងៃអាទិត្យ ១២កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមដងផ្លូវ123 ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយជនសង្ស័យឈ្មោះ ម៉ិញ សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ) យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដោយយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជា ណេង ភេទប្រុស កើតមានករណីអំពើឆបោក(យកម៉ូតូ) ម៉ាក់ហុងដា សេរី2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Y-9642 របស់ម្ចាស់ឈ្មោះ ជា ណេង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយឈ្មោះ ម៉ិញ សុជាតិ ជាជនសង្ស័យខាងលើ និងជនរងគ្រោះ បានផឹកស្រាជាមួយគ្នា រួចឈ្មោះ ម៉ិញ សុជាតិ បានខ្ចីម៉ូតូរបស់គាត់ដើម្បីទិញស្រាផឹកបន្ត ក៏ជិៈម៉ូតូទៅបាត់តែម្តង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។ ប្រភព: អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី