ព័ត៌មានជាតិ

ក្នុងថ្ងៃទី២ នាឱកាសឈប់សម្រាក មានភ្ញៀវទេសចរ ជាង២៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងថ្ងៃទីពីរ នាឱកាសឈប់សម្រាករយៈពេលវែង ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេស ចំនួន ២៧៧,០៧៨នាក់ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត មានអ្នកទៅលេងច្រើនជាងគេ។

យោងតាមស្ថិតិភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន២,៧៧០នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *