ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា​ បង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យពលរដ្ឋខ្មែរខ្វះអង្ករ

តាកែវ​ ៖ ថ្លែងចេញពីទឹកដីនៃខេត្តតាកែវ ទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកសិករ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចបានបង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យប្រជាពលរដ្ឋខ្មែរខ្វះអង្ករ ទើបវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាសក្ដានុពល តែក៏ជាឱកាសព្រមគ្នាតែម្ដង។

សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ មូលហេតុអីបានខ្ញុំធានាថា មិនអាចសម្លាប់យើងបាន ធ្វើយ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះ មិនមែនគ្រាន់តែជាសក្ដានុពល តែវាក៏ជាឱកាសព្រមគ្នា»។

បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅលើពិភពលោកពេលកំពុងជួបជំងឺកូវីដ-១៩នេះ គេអាចកាត់បន្ថយការជិះយន្ដហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យយកឱកាសកូវីដ-១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត។ ដោយឡែក កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ៕ដោយ%ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *