ព័ត៌មានជាតិ

នៅសុខមិនចង់ទេ! យុវជនម្នាក់ ដែលប្រកាសថា ប្រសាទអង្គរវត្ត មិនមែនជារបស់ខ្មែរ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ដោយពេលនេះសមត្ថកិច្ចកំពុងសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ថា ប្រាសាទអង្គរវត្ត មិនមែនជារបស់កម្ពុជាទេ។

ការនិយាយបែបនេះ បង្កឱ្យប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មស្ទើរទូទាំងប្រទេសតែម្ដង និងបានសំណូមពរឱ្យសមត្ថកិច្ចចាត់ការយុវជនរូបនេះ តាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *