កណ្តាល៖ ជនសង្ស័យ ០៦ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី៖ ជួញដូរ សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។កាលពី
ថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ សីហា គ.ស២០២១ វេលាម៉ោង ១៧ និង ៣០ នាទី ល្ងាចនៅចំណុច ភូមិ ពាមល្វែង ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យ ០៦ នាក់ ( ឃាត់ខ្លួន )
ទី១- ឈ្មោះ ជា ថាន់ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ ភូមិ ពាមល្វែង ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល ។
មានសារធាតុញៀនក្នុងទឹកនោ) ។ជាម្ចាស់ផ្ទះ ជួញដូរ សម្រួល ផ្តល់ទីតាំង និងប្រើប្រាស់ ។ជាមុខសញ្ញាជួញដូរសកម្ម ។
ទី២_ឈ្មោះ សា យូសុះ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ កំពង់ត្រឡាច ឃុំ កំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។ មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ ។ទី៣_ឈ្មោះ សួន សុគង់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ កំពង់ត្រឡាច ឃុំ កំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ _មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ ។
ទី៤_ឈ្មោះ យ៉ើ គ្រីយ៉ា ហៅគ្រី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិ កំពង់ត្រឡាច ឃុំ កំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ ។ទី៥_ឈ្មោះ ឯល សាលី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ កំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។
មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ ។ទី៦_ឈ្មោះ ចាន់ មករា ហៅឌាំង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត មានទីលំនៅភូមិ ពាមល្វែង ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល ។ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ជា ថាន់ ។
_ពុំទាន់ធ្វើតេស្តទឹកនោម (ប្រដាប់ភេទកើតកាមរោគ) ។
លទ្ធផលយកសំណាកធ្វើតេស្ត កូវីត១៩ អវិជ្ជមាន(-) ទាំង ០៦ នាក់ ។
វត្ថុតាងចាប់យក៖
១_សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០១ កញ្ចប់តូច ទម្ងន់ ០,៣០ ក្រាម ។
២_ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់មធ្យម ទម្ងន់ ២,២៩ក្រាម។
៣_សម្ភារះវិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
៤_ ទូរសព្ទ័ដៃចំនួន ០៣គ្រឿង
(ម៉ាក Nokia ចុចពិល ០១ គ្រឿង ម៉ាក់ Iphone 6 បែកកញ្ចក់ ០១ គ្រឿង , ម៉ាក oppo ០១ គ្រឿង)។
៥- ប្រាក់រៀលចំនួន ៥០០០០រៀល ( ប្រាំម៉ឺនរៀល)។
មុនឃាត់ខ្លួននៅថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងប្រមូលផ្តុំគ្នាធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជា ថាន់ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុឃើញមុខសញ្ញាកំពុងប្រមូលផ្តុំគ្នាធ្វើសកម្មភាព ក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ និងចាប់យកវត្ថុតាងមានដូចខាងលើ បញ្ចូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជា ថាន់ បានសារភាពថា៖ ថ្នាំញៀននៅចំពោះមុខនេះពិតជារបស់ខ្លួនមែន ហើយថ្នាំញៀននេះគឺឈ្មោះជា សុវណ្ណារិទ្ធ ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំ ជនជាតិវៀតណាម ទីលំនៅម្តុំគីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកមកឱ្យខ្លួនលក់ យកមកម្តងៗពី ២០ កញ្ចប់ទៅ ៣០ កញ្ចប់តូច ហើយក្នុង ០១ កញ្ចប់លក់តម្លៃ ២០០០០៛ (ពីរមុឺនរៀល) ប្រហែលជាពីរបីថ្ងៃទើបលក់អស់ ហើយទើបឈ្មោះ ជា សុវណ្ណារិទ្ធ យកថ្នាំញៀនមកឱ្យខ្លួនលក់បន្ថែម និងយកលុយដែលលក់បានផង។ ដោយខ្លួនបានកម្រៃក្នុង០១ កញ្ចប់តូច ៥០០០៛ (ប្រាំពាន់រៀល) ។
_រីឯជនសង្ស័យទាំង០៤នាក់ទៀត ជាអ្នកមកទិញថ្នាំញៀនពីឈ្មោះ ជា ថាន់ និង មកដើម្បីប្រើប្រាស់ថ្នាំញៀនផងដែរ។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។