ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប គឺនៅអង្គភាពព័ត៌មាន K01 មួយរូប, អង្គភាពសារព័ត៌មាន VBN មួយរូប និងគូកន៥នាក់ទៀត និងបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រុមជនសង្ស័យទាំងអស់ គឺពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិ ក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១. ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត, ទី២. ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន VBN, ទី៣. ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរ ទិញលក់ទូរស័ព្ទ, ទី៤. ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប, ទី៥. ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប, ទី៦. ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន K01, ទី៧. ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
បញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មានវេនយប់ របស់អង្គភាពប្រាកដមែន៕