នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយប់មិញ។លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
Related Articles
វិញ្ញាសា ៤យ៉ាងក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្តាប់ដៃវីរៈបុរសខ្មែរ សម្តេចតេជោ សែន
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០បានថ្លែងថា “កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ” គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទី បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល កម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា ពិតជាមានសំណាង ដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈ ប្រកបដោយបេះ ដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុតលើសុខភាពប្រជាជនទូទៅ ដែលធ្វើឲ្យ ប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។ នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមានហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖ ១ ) . ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុ ជាចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក ៣)ព្រឹត្តិការណ៍នាវា MS Westerdamចូលចតនៅកំពង់ផែព្រះសីហនុ […]
ក្រុមឈ្មួញល្បិចខ្ពស់លួចនាំចូលឡានអត់ពន្ធពីវៀតណាម ១ខែលួចនាំចូលឡានជិត២០គ្រឿង ដោយពាក់លេខនគរបាលជាតិ និង ខ ម គ្រប់ឡានពេលនាំចូល ហើយជួលអ្នកបើកបរជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោងឲ្យបើកឡានទាំងនោះចូលមក
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សូមបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូលរថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែកសមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ តែទោះជាយ៉ាងក្តី ក៏មិនអាចគេចផុតពីសមត្ថកិច្ចគយចល័តតំបន់៦ ឡើយ។ សកម្មភាពរបស់ឈ្មួញដ៏មានល្បិចខ្ពស់នេះ បានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។ តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែខ្លួនលួចនាំចូលរថយន្តមកពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និង ខ […]
ចាប់កោរត្រងោលក្មេងទំនើងដើរបង្កអសន្ដិសុខក្នុងមូលដ្ឋាន និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់
កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឧដុង្គ ខណៈជិះម៉ូតូល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ ជាមុខសញ្ញាសេពគ្រឿងញៀន និងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេរក្នុងខ្លួន។ ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះ ឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧត្តុង្គ។ ក្នុងករណីនេះ ដោយយល់ឃើញថា ពួគេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងបង្កការអុកឡុកក្នុងមូលដ្ឋាននាពេលកន្លងមក ទើបសមត្ថកិច្ចជំនាញសម្រេចកោរត្រងោល និងអប់រំ ព្រមទាំងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអអប់រំបន្ត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕