កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឧដុង្គ ខណៈជិះម៉ូតូល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ ជាមុខសញ្ញាសេពគ្រឿងញៀន និងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេរក្នុងខ្លួន។
ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះ ឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧត្តុង្គ។
ក្នុងករណីនេះ ដោយយល់ឃើញថា ពួគេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងបង្កការអុកឡុកក្នុងមូលដ្ឋាននាពេលកន្លងមក ទើបសមត្ថកិច្ចជំនាញសម្រេចកោរត្រងោល និងអប់រំ ព្រមទាំងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអអប់រំបន្ត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕