ខេត្តស្វាយរៀង នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣–ខេត្តស្វាយរៀង : ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរខេត្តស្វាយរៀង អញ្ជេីញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ដែលមានទំហំ ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសាងសង់លំនៅឋានចំនួន ១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តន៍ជន គ្រួសារពលី និងគ្រួសារទីទ័លក្រ ។
Related Articles
ទីតាំងបង្កប់ល្បែង [បញ្ជល់មាន់ អនឡាញនឹងឡូតូបើកលេងយ៉ាងគគ្លើននៅស្រុកកណ្តាលស្ទឹង]
ចេញផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ភ្នំពេញ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងទឹកដីខេត្ត កណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុក កណ្តាលស្ទឹងតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសងដែលមានទីតាំងលួចបង្កប់ល្បែង អនឡាញបើកលេងជាច្រើនកន្លែង បញ្ជាក់(មាន់ផ្លែកាំបិតនឹងឡូតូ) ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់អនឡាញមួយកន្លែងនៅផ្លូវលេខជាតិលេខ៣ ក្នុងភូមិ.អន្លង់.រមៀត.ឃុំ អន្លង់.រមៀត.ស្រុកកណ្តាលស្ទឹង ខេត្ត.កណ្តាលបើកលេងទាំងថ្ងៃទាំងយប់ ហើយអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានរាយការណ៍ជូនលោក មេប៉ុស្តិ៍ អន្លង់រមៀត នឹងលោក អធិការណ៍ស្រុក កណ្តាលស្ទឹងរួចហើយ តែមិនទាន់ឃើញមានចំណាត់ការណ៍ណាមួយចំពោះទីតាំងល្បែងជល់មាន់ (ហាយឡាយ)ខាងលើនេះនៅឡើយទេ។ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំ អន្លង់រមៀត នឹង ស្រុកកណ្តាលស្ទឹង ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ននិងដេីម្បី ភូមិ.ឃុំ.ស្រុក គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង […]
យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុករថយន្តព្រូសបត់ត្រឡប់ក្រោយ រងរបួសបាក់ភ្លៅម្នាក់ និងរបួសស្រាលម្នាក់
ភ្នំពេញ ៖ យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស បើកបរដោយបុរសជនជាតិស្បែកខ្មៅ កំពុងបត់ឆ្វេងចូលបុរី ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ បើតាមសម្ដីបុរសជនជាតិស្បែកខ្មៅ ដែលចេះភាសាខ្មែរតិចៗ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានបើករថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2612 ចេញពីផ្ទះបើកបរតាមផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ គេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មី ដើម្បីមកលេងផ្ទះមិត្តភក្កិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FF-5097 មកក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំកញ្ចក់មើលក្រោយពីចំហៀងពេញទំហឹង បណ្ដាលឲ្យបាក់និងកំពឹតរថយន្តផ្នែកខាងមុខ រីឯយុវជន២នាក់នោះ អ្នកឌុបរងរបួសស្រាល និងម្នាក់ទៀត ជិះនៅខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពហុព្យាបាលស និងសម្ភពម្លិះដង្កោដឹកយកទៅសង្គ្រោះ។ បើតាមសម្ដីជនរងគ្រោះឈ្មោះ ទី ណា ភេទប្រុស អាយុ២១ឆ្នាំ […]
រដ្ឋមន្ត្រីសុខាភិបាលណែនាំនិងក្រើនរំលឹកជាថ្មីក្នុងការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលសម្រាប់ទប់ស្កាត់ ការចម្លងជំងឺគ្រុនផ្តាសាយធំ
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញលិខិតមួយច្បាប់ដោយជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក្នុងការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលសម្រាប់ទប់ស្កាត់ ការចម្លងជំងឺគ្រុនផ្តាសាយធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមទីវត្តអារាមក្នុងឱកាសបុណ្យកានបិណ្ឌនិងភ្ជុំបិណ្ឌនេះ។ លោករដ្ឋមន្ត្រីបានចេញលិខិតបែបនេះដោយយោងតាមស្ថានភាពនៃការចម្លងជំងឺគ្រុនផ្តាសាយធំ ដែលតែងតែកើតមាននៅតាមទីវត្តអារ៉ាម។ លោករដ្ឋមន្ត្រីសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ លោកម៉ម ប៊ុនហេងបានបញ្ជាក់បន្ថែមទៀតថា” ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញ ភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំសូមបន្តធ្វើការក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ទាំងអស់ សូមយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយជារឿយៗរួចមកហើយ ដោយឡែក […]