ព័ត៌មានជាតិ

យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុករថយន្តព្រូសបត់ត្រឡប់ក្រោយ រងរបួសបាក់ភ្លៅម្នាក់ និងរបួសស្រាលម្នាក់

ភ្នំពេញ ៖ យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស បើកបរដោយបុរសជនជាតិស្បែកខ្មៅ កំពុងបត់ឆ្វេងចូលបុរី ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមសម្ដីបុរសជនជាតិស្បែកខ្មៅ ដែលចេះភាសាខ្មែរតិចៗ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានបើករថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2612 ចេញពីផ្ទះបើកបរតាមផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ គេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មី ដើម្បីមកលេងផ្ទះមិត្តភក្កិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FF-5097 មកក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំកញ្ចក់មើលក្រោយពីចំហៀងពេញទំហឹង បណ្ដាលឲ្យបាក់និងកំពឹតរថយន្តផ្នែកខាងមុខ រីឯយុវជន២នាក់នោះ អ្នកឌុបរងរបួសស្រាល និងម្នាក់ទៀត ជិះនៅខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពហុព្យាបាលស និងសម្ភពម្លិះដង្កោដឹកយកទៅសង្គ្រោះ។

បើតាមសម្ដីជនរងគ្រោះឈ្មោះ ទី ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកនៅការ៉ាស់សាំងមួយកន្លែង ស្ថិតនៅម្ដុំរង្វង់មូលគួរស្រូវ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេជាម្ចាស់ម៉ូតូហើយឌុបជនរងគ្រោះចេញពីផ្ទះបំណងទៅធ្វើការនៅកន្លែងការាសសាំង ពេលនោះគេបានជិះម៉ូតូស្របជាមួយនឹងរថយន្ត ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបានវ៉ៃស៊ីញ៉ូបត់ឆ្វេងភ្លាម ធ្វើឲ្យគេចាប់ហ្រាំងមិនទាន់ ក៏ជ្រុលទៅបុកតែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការគួសវាសយករថយន្ត និងម៉ូតូ មកដាក់អែបខាង រួចឲ្យភាគីទាំងសងខាងចរចាគ្នា ដោយសារតែភាគីទាំងសងខាងចរចាមិនត្រូវគ្នា សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្តនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំឲ្យភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *