ចេញផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ភ្នំពេញ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងទឹកដីខេត្ត កណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុក កណ្តាលស្ទឹងតែម្ដង ដែលបទល្មេីសទាំងនេះគឺកេីតចេញពីបនល្បែងសុីសងដែលមានទីតាំងលួចបង្កប់ល្បែង អនឡាញបើកលេងជាច្រើនកន្លែង បញ្ជាក់(មាន់ផ្លែកាំបិតនឹងឡូតូ) ហេីយឥឡូវនេះក៏មានទីតាំងជល់មាន់អនឡាញមួយកន្លែងនៅផ្លូវលេខជាតិលេខ៣ ក្នុងភូមិ.អន្លង់.រមៀត.ឃុំ អន្លង់.រមៀត.ស្រុកកណ្តាលស្ទឹង ខេត្ត.កណ្តាលបើកលេងទាំងថ្ងៃទាំងយប់ ហើយអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានរាយការណ៍ជូនលោក មេប៉ុស្តិ៍ អន្លង់រមៀត នឹងលោក អធិការណ៍ស្រុក កណ្តាលស្ទឹងរួចហើយ តែមិនទាន់ឃើញមានចំណាត់ការណ៍ណាមួយចំពោះទីតាំងល្បែងជល់មាន់ (ហាយឡាយ)ខាងលើនេះនៅឡើយទេ។ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំ អន្លង់រមៀត នឹង ស្រុកកណ្តាលស្ទឹង ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ននិងដេីម្បី ភូមិ.ឃុំ.ស្រុក គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»ដូច្នេះហើយគឺមានតែសំណូនពរអោយអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់។ ក្រុមការងារយើងក៏បានទៅដល់ប៉ុស្តិ៍ នគរបាល ឃុំអន្លង់រមៀត រាយការណ៍ជូនលោក ទូច ភារម្យ មេប៉ុស្តិ៍ អន្លង់រមៀត ហើយលោក ក៏បានបញ្ជាក់ថា ទីតាំងល្បែងជល់មាន់ អនឡាញ នេះលោកធ្លាប់បានចុះទៅណែនាំម្តងដែរ តែត្រូវបានម្ចាស់ទីតាំង ប្រាប់លោកថា ជាកន្លែងរបស់មេ តែមិនដឹងមេមួយណាទេ ។ក្រុមការងារអ្នកសារព័ត៌មានយើង(ASK-POST) រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណគុណ ៕លេខទូរសព្ទទំនាក់ទំនង 011 830 885-086 616 585
Related Articles
សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់
ភ្នំពេញ៖ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន ក្រោយមក ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង ជាប្រភេទជាកាស៊ីណូ របស់ជនជាតិចិន ទើប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ ។បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទទ្វា៕
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ឃាតកម្មសម្លាប់មិត្តភក្តិខ្លួនឯង កាលពីជិត៨ខែមុន ធ្វើត្រាប់នៅស្រុកកោះធំ
កណ្តាល៖ នៅថ្ងៃទីសៅរ៍ទី១០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ នាំខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពីជិត៨ខែមុន ធ្វើត្រាប់ពីសកម្មភាពសម្លាប់មិត្តភក្តិខ្លួន នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ គួររំលឹកថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៤០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ មន្ត្រីជំនាញបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច ភូមិសែនបន […]
កម្លាំងនគរបាលប៉ុស្តិ៍គគីរសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកដោយបានឃាត់ខ្លួនជនសង្ស័យ១០នាក់…
(ខេត្តកណ្តាល) លោកមាស បញ្ញានាយប៉ុស្តិ៍គគីរបានឲ្យដឹងថា!ដោយមានការបញ្ចាពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងកម្លាំងប៉ុស្តិ៍គគីរបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យ១០នាក់ដែលកើតហេតុនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទី។នៅត្រង់ចំណុចភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។លោកមាសបញ្ញាបន្តថា!ជនសង្ស័យមានគ្នាចំនួន១០ នាក់(ឃាត់ខ្លួន)។១/ ឈ្មោះ ពង្ស សុភារះភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)២/ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។៣/ឈ្មោះមុឺនគឹមសៀង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។៤/ ឈ្មោះទុំ បូរ៉ា(ហៅទក) ភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន៥/ ឈ្មោះពាង ធារ៉ា(ហៅជរ័) ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន៦/ឈ្មោះគង់ ដារីមភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ កំរៀងសង្កាត់កន្ទោកខណ្ឌកំបូលឃាត់ខ្លួន។៧/ឈ្មោះហុីម ចេងហុង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គពពាយ សង្កាត់ក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន។៨/ ឈ្មោះសុង […]