លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២មានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ទទួលបានអាសនៈគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩ ៣៧៦អាសនៈ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១ ៦៤៨នាក់គណបក្សភ្លើងទៀន ទទួលបាន ២ ១៩៨អាសនៈ ទទួលបានតំណែងមេឃុំចំនួន ៤នាក់គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥អាសនៈគណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈគណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ ប្រជាពលរដ្ឋសរុបចំនួន ៧ ៣៩៤ ៤២៧នាក់ បានទៅបោះឆ្នោត ស្មើនឹង៨០,៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ២០៥ ៦៨១នាក់។ សំឡេងបានការចំនួន ៧ ២៣៧ ០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧ ៣៩០នាក់៕ ២៦ មិថុនា ២០២២…
Related Articles
នគរបាល៣នាក់ស្លាប់ ដោយសារ ផ្ទុះអាវុធនៅវរនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ មន្ត្រីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្រោយផ្ទុះអាវុធមួយប្រាវនាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នគរបាលដែលបានស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។ ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក […]
អាសូផ្លូវលំមួយខ្សែរពីឃុំព្រែកដំបូកទៅឃុំបារាយណ៍ស្រុកស្រីសន្ធរមានការលំបាកយ៉ាងខ្លាំងនៅរដូវវស្សានេះ…
ខេត្តកំពង់ចាម ៖ ផ្លូវលំមួយខ្សែ ដែលមានប្រវែងប្រមាណជា៧គីឡូម៉ែត្រ លាតសន្ធឹងពីឃុំព្រែកដំបូក ឆ្ពោះទៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងតែជួបបញ្ហាលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ហើយនៅមិនទាន់ឃើញមានមន្ត្រីថ្នាក់ណាអើពើជួយស្ថាបនាជួសជុលផ្លូវនេះជូនអ្នកស្រុកប្រើប្រាស់នៅឡើយទេ។ដោយសារតែមើលឃើញនូវការលំបាកខ្លាំង ជាពិសេសជិតដល់រដូវបុណ្យភ្ជុំបិណ្ឌផងនោះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ក៏បានរ៉ៃអង្គាសពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដើម្បីប្រម៉ែប្រមូលបច្ច័យទិញកម្ទេចថ្មមិច មករោយកន្លែងពិបាកខ្លាំង គ្រាន់បានធ្វើដំណើរឆ្លងកាត់ជាបណបណ្តោះអាសន្នសិន។ជាមួយនឹងការមើលរំលងអំពីការលំបាក ជាក់ស្តែងលើកំណាត់ផ្លូវមួយខ្សែខាងលើនេះ កន្លងមក អ្នកស្រុកធ្លាប់ឮសូរប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង លើកឡើងថា បើមន្ត្រីមូលដ្ឋានមើលរំលងអំពីបញ្ហាផ្លូវលំនេះ គឺសម្តេចពិតជាមានការខ្មាស់អៀនណាស់។ក្នុងន័យនេះ សម្តេចលើកឡើងចង់ជម្រុញដល់មន្ត្រីមូលដ្ឋានរាប់តាំងពីមេឃុំ មេស្រុក និងមេខេត្ត ជាពិសេសគឺគណៈពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវយកចិត្តទុកដាក់តាមដានរឿងលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគឺរឿងផ្លូវដើរនេះឯង។ជាមួយនឹងទុក្ខលំបាកខាងលើនេះ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបារយណ៍ រួមទាំងព្រះសង្ឃគង់នៅក្នុងវត្តបារាយណ៍ទាំងអស់ សង្ឃឹមថា គណៈពង្រឹងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់គ្នា នឹងជួយសម្រួលដល់ទុក្ខលំបាករបស់អ្នកស្រុក ដោយសិក្សាលើកគម្រោងសាងសង់ស្ថាបនាផ្លូវលំមួយខ្សែខាងលើនេះ ជូនអ្នកស្រុកធ្វើដំណើរចេញចូលទៅលំនៅដ្ឋាន ក៏ដូចជាទៅប្រកបមុខរបរផ្សេងៗ ពិសេសគឺសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានងាយស្រួលនាពេលដ៏ឆាប់ខាងមុខនេះផង។ដោយសារជួបការលំបាកខ្លាំងនារដូវវស្សានេះ ព្រះគ្រូចៅអធិការវត្តបារាយណ៍ ព្រះជីវរធំ បាននិមន្តបិណ្ឌបាតពុទ្ធបរិស័ព្ទជិតឆ្ងាយរ៉ៃអង្គាសបច្ច័យ ដើម្បីទិញកម្ទេចថ្មចាក់ជាបណ្តោះអាសន្នដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការធ្វើដំណើរមួយគ្រាៗប៉ុណ្ណោះ។ទន្ទឹមនឹងនោះដែរ គណៈកម្មការ លោកតាលោកយាយ ចំណុះជើងវត្តបារាយណ៍ ក៏សូមចូលរួមអំពាវនាវសំណូមពរដល់សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ្ធគ្រប់ទិសទី សូមមេត្តាចូលរួមជួយចាប់មគ្គផលចូលជាបច្ច័យ ដើម្បីជួសជុលផ្លូវលំខាងលើនេះ […]
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់រួមទាំងដកហូតអាវុធវែងខ្លី៧ដើមបន្ទាប់ពីបានផ្ទុះអាវុធផ្ទួនផ្ទួនគ្នា…
(ខេត្តព្រះសីហនុ)÷(ព័ត៌មានបន្ថែម)មនុស្ស១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់បានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុនឹងដកហូតយកអាវុធវែងខ្លី៧ដើម បានកាលពីវេលាម៉ោង១៨,៣០នាទីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ជុំវិញករណីខាងលើនេះ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅម៉ោង១៩”១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង អ.ហក្រុងសហការជាមួយអ.ហខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រីផ្ទាល់ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធីដោយ ឯ/ឧ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិនអនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ។បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹង កំពុងបន្តនិតិវិធី ៕