ព័ត៌មានជាតិ

នគរបាល​៣​នាក់​ស្លាប់ ដោយសារ ផ្ទុះអាវុធ​នៅ​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ខេត្ត​ឧ​ត្ត​រ​មានជ័យ


​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រីនគរបាល​៣​នាក់ នៅ​ប៉ុស្តិ៍នគរបាល​ចុង​ព្រិច នៃ​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់​ភ្លាមៗ ក្រោយ​ផ្ទុះអាវុធ​មួយ​ប្រា​វនា​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា នគរបាល​ដែល​បាន​ស្លាប់​៣​នាក់​នេះ រួមមាន​ទី​១៖ អនុសេនីយ៍ឯក អុំ ឈ​យ ជា​នាយរង​ប៉ុស្តិ៍​ចុង​ព្រិច ទី​២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជា​នាយប៉ុស្តិ៍​ចុង​ព្រិច និង​អនុសេនីយ៍ឯក ស្រេង រាសី ជា​នាយផ្នែក​ស៊ើប​ការ​។ ករណីនេះ លោក​អនុសេនីយ៍ឯក អុំ ឈ​យ ដែល​នាយរង​ប៉ុស្តិ​ចុង​ព្រិច បាន​យក​អាវុធ​ប្រភេទ Ak 47 បាញ់​ទៅលើ លោក​អនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍​ចុង​ព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែក​ស៊ើប​ការ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​លើផ្លូវ​យុទ្ធសាស្ត្រ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ជនបង្ក គឺ​លោក​អនុសេនីយ៍ឯក អុំ ឈ​យ បានធ្វើ​អត្តឃាត​ដោយ​បាញ់សម្លាប់​ខ្លួនឯង​ស្លាប់​នៅ​ហ្នឹង​កន្លែង​តាម​ក្រោយ​តែម្តង​។​

​លោក​ឧ​ត្ត​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា ករណីនេះ​មិនមែន​ផ្តើមចេញពី​រឿង​គំនុំ​នោះឡើយ ហើយ​ជនដៃដល់​ធ្លាប់បាន​សុំ​ទៅ​មើលជំងឺ​សរសៃប្រសាទ​កាលពីពេល​កន្លងទៅ មុន​សុំ​មក​បម្រើ​ការងារ​វិញ​៕​


adm

Leave a Reply

Your email address will not be published. Required fields are marked *