ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពាន អាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរីឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានបំណងធ្វើចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោម៖
១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា រហូតដល់ផ្សារ ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុប់វិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅ រកស្ថានអាកាសចោមចៅ។
២. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្ដាប់មុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅ កាន់មហាវីថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
៣. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេងចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំមករក មហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំរហូតដល់មុខរោងចក្របឺរី ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ទនះត លា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខម្ហូបវីទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងទៅរកស្ពានអាកាសចោមចៅ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មានការយោគយល់អធ្យាស្រ័យ ក្នុងការបញ្ចៀសចរាចរណ៍នេះ ឱ្យប្រព្រឹត្តទៅប៉ានល្អ។ ហើយ ការបញ្ចៀសការធ្វើដំណើរឆ្លងកាត់នេះ មានរយះពេល ៤៥ថ្ងៃ គិតចាប់ពីចុះហត្ថលេខាតទៅ ៕
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានណែនាំឱ្យបង្វែរចរាចរណ៍តាមតម្រាយផ្លូវមួយចំនួនដូចខាងក្រោម៖