ព័ត៌មានជាតិ

ប្លែកទៀតហើយបុរសម្នាក់ដើរចូលទៅក្នុងផ្ទះជនរងគ្រោះមានបំណងទៅលេងទេតែឃើញនាងដេកម្នាក់ឯងបែជាបែកគុំនិតចង់រំលោភតែមិនបានសម្រេច-សមត្ថកិច្ចចាប់វាយខ្នោះ…

រតនៈគីរី÷បុរសជាជនសង្ស័យម្នាក់ ដោយមានការសម្របសម្រួលពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនៈគីរី នឹងកងកម្លាំងរាជអាវុធហត្ថក្រុងចំនួន០៦ៈនាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា ដែលត្រូវជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ធីម ធី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកធ្វើចម្ការ រស់នៅក្នុងភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនៈគិរី !!

ឃាត់ខ្លួននៅ ថ្ងៃទី១៤ៈខែវិច្ឆិកា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធលើករណីរំលោភសេពសន្ថវៈ(ទៅលើជនរងគ្រោះមិនបានសម្រេច) នៅត្រង់ចំណុចភូមិអូររមៀត ក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានធ្វើសម្មភាពដោយលួចចូលបើកគន្លឹះទ្វារផ្ទះរបស់នារីរងគ្រោះ ក្នុងគោលបំណងចូលទៅលេង ខណៈពេលចូលមកដល់ក្នុងផ្ទះរបស់នាងហើយមើលឃើញមានសភាពស្ងាត់ ព្រោះអីជនរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង រីឯប្អូនស្រីនាងម្នាក់ទៀតគាត់បានគេងនៅក្នុងបន្ទប់ផ្សេងគ្នារៀងៗខ្លួន ភ្លាមនោះជនសង្ស័យ ក៍បានលូកដៃបើកទ្វារបន្ទប់ជនរងគ្រោះ ហើយឃើញនាងដេកម្នាក់ឯងរូបខ្លួនក៍បានដោះសម្លៀកបំពាក់ចេញ ហើយឡើងទៅដេកលើគ្រែជាមួយនាង ស្រាប់តែពេលនោះជនរងគ្រោះបានភ្ញាក់ដឹងខ្លួន ក៍ស្រែកឆោឡោឲ្យបងប្អូនរត់មកជួយ បន្ទាប់មករូបនាងបានស្រវ៉ារកទូរស័ព្វយកមកខលទៅប្រាប់សមត្ថកិច្ច ដើម្បីឱ្យចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់តែម្ដង។

រីឯជនរងគ្រោះមាន ឈ្មោះ ស-ឆ-អ ភេទស្រី អាយុ ២០ៈឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិអររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តអូរតនគីរី។

នៅក្នុងការឃាត់ខ្លួននេះ កម្លាំងកងរាជអាវុធហត្ថក៏បានដកហូតនៅវត្ថុតាងរួមមានម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាក់លេខ 1E-5558 បច្ចុប្បន្ន ជនសង្ស័យរួមជាមួយនឹងវត្ថុតាងត្រូវបានបញ្ជូនខ្លួនមកកាន់ការិយាល័យ ជំនាញ កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ដោយ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *