ភ្នំពេញ÷ជនសង្ស័យម្នាក់គេចខ្លួនបានតែចំនួន០៧ថ្ងៃ ឥឡូវត្រូវបានកម្លាំងប្រជាការពារនឹងកម្លាំងនគរបាលប៉ុស្ត៍ចោមចៅទី០៣ៈចាប់បានវាយខ្នោះប្រគល់ទៅឲ្យនគរបាលស្ទឹងមានជ័យទី១ៈយកទៅចាត់ការបន្ត បន្ទាប់ពីជនសង្ស័យម្នាក់នេះបានយកម៉ូតូរបស់មន្រី្តយោធាម្នាក់ជិះទៅរកទិញគ្រឿងក្លែម ហើយគេចខ្លួនទៅបាត់អស់ចំនួន០៧ថ្ងៃ ។
ករណីឃាត់ខ្លួនខាងលើនេះនៅវេលាម៉ោង០៩នឹង១៥នាទីព្រឹក ថ្ងៃទី១៣ៈខែវ៨ច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចនិងផ្ទះសំណាក់ភ្នំមាសនេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ៈ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនរងគ្រោះមាន ឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរសព្វថ្ងៃជាយោធា បច្ចុប្បន្ន រស់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោប ខណ្ឌកុំបូល!!
ជនសង្ស័យមាន ឈ្មោះ ហាំង ជីវ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ៈ ខណ្ឌមានជ័យ រាជធានីភ្នំពេញ !!
យោងតាមប្រភពនិងការអះអាងពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២ៈនឹង១៥នាទីថ្ងៃត្រង់ ត្រូវជាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រូបគាត់រួមជាមួយនឹងមិត្តភ័ក្រម្នាក់ ឈ្មោួះ សំណាង ហៅរតនា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីនគរបាលខេត្តស្ទឹងត្រែងបានបបួលគ្នាមកផឹកសុីនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ នៅខាងក្រោយវត្តស្ទឹងមានជ័យ តែរូបគាត់ហើយនឹងជនសង្ស័យពីមុនមកគឺមិនដែលបានស្គាល់គ្នានោះទេ ក៏ប៉ុន្តែមិត្តភ័ក្ររបស់គាត់ហើយនឹងជនសង្ស័យគេជាមនុស្សធ្លាប់រាប់អានគ្នាកាលពីមុនមក ក្រោយពេលដែលមកដល់ក្នុងបន្ទប់ជនសង្ស័យហើយមិត្តភ័ក្តរបស់ខ្លួនដែលជាសមត្ថកិច្ចនោះបាននាំគ្នាអង្គុយលេងជាធម្មតា ស្រាប់តែជនសង្ស័យបាននិយាយមកកាន់គាត់ជាជនរងគ្រោះថាឲ្យម៉ូតូហើយលុយ១០ដុល្លានឹងទូរសព្វមកខ្ញុំទៅរកទិញម្ហូបក្លែមហើយនិងងាយស្រួលពេលដែលខ្ញុំទៅដល់កន្លែងគេលក់ដើម្បីស្រួលខលមកប្រាប់វិញថាតើអ្នកទាំងចង់ក្លែមម្ហូបអីដែរឮដូច្នោះហើយទើបជនរងគ្រោះរួមជាមួយនឹងមិត្តភ័ក្រស្ដាប់ទៅដូចជាទំនងដែរក៏បានប្រគល់ឱ្យតែម្ដងទៅ។
សូមបញ្ជាក់ថាម៉ូតូដែលជនរងគ្រោះបានយកទៅបាត់នោះគឺម៉ាកស្មាស់វីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1H-2744 ទូរសព្វដៃចំនួនមួយគ្រឿងនឹងលុយ១០ដុល្លារ ជិះចេញទៅបាត់ រូបគាត់ជាមួយនឹងមិត្តភ័ក្រក៍បាននាំគ្នាអង្គុយរងចាំសាច់ក្លែមអស់ជាច្រើនម៉ោងក៍នៅតែមិនឃើញជនសង្ស័យត្រឡប់មកវិញ រីឯទូរស័ព្ទដែលយកទៅនោះខលចូលក៍មិនលើកដែរ ទើបគាត់រួមជាមួយនឹងមិត្តភ័ក្រសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ៈដើម្បីឲ្យជួយស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់។
ក្រោយមករូបគាត់ក៏បានដើររកជនសង្ស័យគ្រប់ទីកន្លែងក៏នៅតែមិនឃើញ រហូតមកដល់ព្រឹកថ្ងៃទី១៣នេះ មិត្តភ័ក្ររបស់គាត់ឈ្មោះ សំណាង ហៅ រតនាបានស៊ើបដឹងថាជនសង្ស័យលួចមកដេកនៅក្នុងផ្ទះសំណាក់ភ្នំមាស រួចហើយក៍បានខលទៅប្រាប់រូបគាត់ ភ្លាមៗនោះគាត់ក៏បានចូលទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ៈឱ្យចុះជួយធ្វើអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ ដើម្បីយកមកធ្វើការសាកសួររួចរាល់ទើបបញ្ជូនខ្លួនជនសង្ស័យយកមកកាន់ប៉ុស្ត៏ស្ទឹងមានជ័យទី១ៈ ក្រោយពីធ្វើការសាកសួររួចរាល់ជនសង្ស័យបានសារភាពថារូបគេពិតជាបានយកម៉ូតូនឹងទូរសព្វដៃរួមជាមួយនឹងលុយ១០ដុល្លារ របស់ជនរងគ្រោះពិតប្រាកដមែន ហើយយកទៅបញ្ចាំបានទឹកប្រាក់ចំនួន២០០ដុល្លាទៅលេងល្បែងចាញ់បាត់អស់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ៈដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធី៕ដោយ% ទូច រ៉ាវុធ