ព័ត៌មានជាតិ

ក្រសួងព័ត៌មានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយអំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល…

ភ្នំពេញ៖ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ឱ្យបានទូលាយ។

ក្នុងលិខិតបានបញ្ជាក់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិ​​ច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញតាមប្រព័ន្ធអនឡាញ។

ទន្ទឹមនឹងការរៀបចំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះ ក៏មានព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ខែវិច្ឆិកា នេះផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *