(ខេត្តព្រះសីហនុ)÷(ព័ត៌មានបន្ថែម)មនុស្ស១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើកយុទ្ឋនាការឡោមព័ទ្ឋបង្ក្រាប់បានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុនឹងដកហូតយកអាវុធវែងខ្លី៧ដើម បានកាលពីវេលាម៉ោង១៨,៣០នាទីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ត្រង់ចំនុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
ជុំវិញករណីខាងលើនេះ លោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំក្នុងខេត្តព្រះសីហនុ នៅម៉ោង១៩”១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង អ.ហក្រុងសហការជាមួយអ.ហខេត្ត ដោយមានការ
ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រីផ្ទាល់ក្នុងនោះដោយមានការ សម្របសម្រួលនីតិវិធីដោយ ឯ/ឧ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធចំនួន៧ដើមវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំនួន១៤នាក់(ស្រី០១នាក់)ជនជាតិចិន។
ដោយឡែកយោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌីពណ៌សមិនចាំស្លាកលេខបើកបរដោយបុរសជនជាតិចិនបានបើកចូលក្នុងបុរីចំណុចខាងលើតែក្រុមសន្តិសុខមិន
អនុញ្ញាត្តិតែរថយន្តខាងលើនៅមានបំណងទៅមុខទើបសន្តិសុខដែលនៅខាងក្នុងផ្ទុះអាវុធមួយគ្រាប់ ភ្លាមនោះភាគីរថយន្តម៉ាកអូឌី ក៍បានផ្ទុះអាវុធតបវិញ មួយប្រាវ មួយសន្ទុះក្រោយមក ទើបឃើញសមត្ថកិច្ចចំរុះមកដល់ ហើយធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ។
បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នឹង កំពុងបន្តនិតិវិធី ៕