ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាប ទីតាំងបើកល្បែង ស៊ីសងមួយកន្លែងនៅសង្កាត់ចោមចៅ៣ ម្ចាស់ទីតាំងដឹងខ្លួនមុនយកសម្ភារះចេញអស់

ភ្នំពេញ​៖​ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធទីតាំងបើក កាស៊ីណូ មួយកន្លែងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានធ្វេីការចុះបង្ក្រាបតែម្ចាស់ទីតាំងហាក់ដឹងខ្លួនមុនយកសម្ភារះចេញអស់ ចេញពីទីតាំងខាងលើ ។សមត្ថកិច្ចឲ្យដឹងថា ទីតាំងខាងលេីកន្លងមក បានដាក់ស្លាកយីហោ​ បន្ទប់ ប៊ីយែអាកាសយានដ្ឋាន​ ក្រោយមក​ ក៏បានដោះស្លាក យីហោចេញ បច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។ប្រភពបានបន្តថា ទីតាំងខាងលេីនេះគឺបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់អង្គុយយាម​នៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ស្តីពីករណីទីតាំងខាងលើបេីកល្បែងស៊ីសង​ ជាប្រភេទជាកាស៊ីណូ​ របស់ជនជាតិចិន​ ទើប នៅព្រឹកថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ លោកម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជា​ ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣​ ចុះបង្ក្រាបជាក់ស្តែង​ ពេលចុះដល់ទីតាំងខាងលើនេះមិនមានឃេីញអ្វីនោះទេ​ ។បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទទ្វា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *