នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បាននាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៤០វត្ត នៅទូទាំងខេត្តព្រះសីហនុ ក៏មានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី ជាក្រុមការងារ មន្ទីអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យតាមបណ្តាវត្តផ្សេងៗនៃខេត្តព្រះសីហនុ ជាច្រើនអង្គ បានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន ហៅ វត្តភ្នំសមាធិ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
Related Articles
អាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចុះបង្ក្រាបជនសង្ស័យ៨នាក់ និងដកហូតថ្នាំញៀនមួយចំនួន
ព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់ ត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននោះ ដឹកនាំពីលោកវរសេនីយ៍ត្រី ឡុង គឹមហួរ ប្រធាន ការិយាល័យបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។ របាយការណ៍បានឲ្យដឹងទៀតថា មនុស្សដែលឃាត់ខ្លួនបានចំនួន៨នាក់ ហើយធ្វើពិនិត្យតេស្តរកសារធាតុញៀនរកឃើញមានចំនួន៥នាក់ ដែលប្រើប្រាស់សារធាតុញៀន ហើយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន២នាក់ទៀតផង។ ជនសង្ស័យទាំង៨នាក់រួមមាន៖ ទី១. ឈ្មោះ សាន្ត ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបតែចេញបាន២ខែ។ ទី២. ឈ្មោះ ថោង សារ៉ាត់ អាយុ៣២ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ទើបចេញបានមួយឆ្នាំ។ […]
ពិតជាលឿនមែន! លួចម៉ូតូបានពីពេលយប់ព្រឹកឡើងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបាន
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ទឹកថ្លាបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូនិងកាបូបលុយរបស់នារីម្នាក់បានសម្រេចហើយគេចខ្លួនបាន១២ម៉ោង។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ១៤និង០០នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា៖ កាលពីវេលម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ បានធ្វើសកម្មភាព លួច(លួចម៉ូតូ និង កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) របស់នារីម្នាក់ឈ្មោះ តឿ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។ លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា៖ ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះភ្លាមលោកបានរាយការណ៍ជួនថ្នាក់លើក្នុងនោះក៍មានការដឹកនាំដោយលោកគួច សុភា អធិការរងខណ្ឌសែនសុខតំណាងលោក អធិការខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លាស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាននិងដកហូតម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AG-7421 […]
មន្ត្រីយោធាម្នាក់ រួមនិងបក្សពួកជាច្រើននាក់ បានល្មើសនិងបម្រាមរាជរដ្ឋាភិបាល ប្រមូលផ្តុំគ្នាលេងល្បែង ថែមទាំងព្រួតគ្នាវាយអ្នកសារព័ត៌មាន ម្នាក់រងរបួសស្រាល…
ខេត្តព្រៃវែង៖ មន្ត្រីយោធាម្នាក់ដែរជាម្ចាស់ទីតាំងសង្វៀន «ជល់មាន់ និង អាប៉ោង» អាងខ្លួនជាទាហាន ប្រមូលផ្ដុំបក្សពួក លេងល្បែងស៊ីសង ល្មើសបំរាមរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្កើតល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ថែមទាំងវ៉ៃអ្នកសារព័ត៌មានទៀតផង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ យោធាម្នាក់ឈ្មោះ រិន ជាអ្នកបង្កើតល្បែងស៊ីសង ( ជល់ មាន់ និង អាប៉ោង ដោយមិនខ្លាចការឆ្លងជំងឺកូវីត19 ឡើយមិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងយ៉ាងនេះបានព្រួតគ្នាដេញវ៉ៃអ្នកសារព័ត៌មានដែលចុះទៅផ្តិតយករូបភាពនៅទីតាំងដែលពួកខ្លួនកំពុងតែលេងល្បែង។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មាន មានលោក ផាត់ ហ៊ន និងអ្នកផ្សេងទៀត ចុះយកផ្តិតរូបភាពជាក់ស្តែង ត្រូវក្រុមអ្នកញៀនល្បែងបញ្ជល់មាន់និងអាប៉ោង ដេញវាយរត់បាតជើងស ព្រាត ដែលស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ពាក់ព័ន្វករណីនេះលោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃស្នងការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា៖ ពិតជាមានលេងមែន តែទើបបាន១គូរ២គូតែប៉ុណ្ណោះ ត្រូវសារព័ត៌មានទៅដល់ ហើយកើតជាជម្លោះតែម្តងទៅ ហើយជម្លោះនេះត្រូវបានបញ្ចប់គ្នាអស់ហើយ។ មិនដឹងថាពួកគាត់បញ្ចប់គ្នាបែបណានោះទេ? ហើយមហាជននិងអ្នកសារព័ត៌មានក្នុងស្រុករងចាំមើលថា៖ តើអាជ្ញាធរនឹងមន្ត្រីពាក់ព័ន្វនៅ ស្រុកកំពង់ត្របែក និងខេត្តព្រៃវែង មានវិធានការបែបណា ទៅលើម្ចាស់ […]