ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០បានថ្លែងថា “កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ” គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទី បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល កម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា ពិតជាមានសំណាង ដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈ ប្រកបដោយបេះ ដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុតលើសុខភាពប្រជាជនទូទៅ ដែលធ្វើឲ្យ ប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។
នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមានហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖ ១ ) . ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុ ជាចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក ៣)ព្រឹត្តិការណ៍នាវា MS Westerdamចូលចតនៅកំពង់ផែព្រះសីហនុ ៣). ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឲ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និង តម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា និង ៤). ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។
ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ ថា សម្តេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និង ពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លាដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា ឈ្នះ និង ជំនះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោល វីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។
ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ -១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ខាងលើនិយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា “នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា” និង “ព្រឹត្តិការណ៍ ៣វិច្ឆិកា បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្តាប់ដៃដែកថែបរបស់ សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញ ក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ -១៩ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឲ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំងក្នុងនាវាខ្នាតយក្ស និងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខារពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្តាប្រទេសនានា និង ពិភពលោកទាំងមូលថា កម្រមានប្រទេសណាដែល គ្រប់គ្រងស្ថានការណ៍បានរហ័ស លឿនទាន់ពេលវេលា និងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់និងល្អប្រសើរ ដូចមេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នោះទេ។ ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និង គ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរ៉ៃនិងពីសង្គ្រាមអត់សមោលនៃសត្រូវកូវីដ-១៩ ដែលធ្វើឲ្យប្រជាជនទូទៅ បានវិលត្រឡប់មករស់នៅសភាពធម្មតាតាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។ គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់ មានសុខភាពល្អបរិបូណ៍ កម្លាំង មាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរហូតតទៅ ដើម្បីសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ។
ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជា មានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដ ក្នុងការប្រយុទ្ធ ជាមួយសត្រូវអត់ស្រមោល កូវីដ-១៩ នេះផងដែរ៕