ព័ត៌មានជាតិ

ក្ដៅពេកចុះត្រាំទឹកម្ដងក្រែងវាត្រជាក់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក……

ភ្នំពេញ ÷ រថយន្តបែនប្រភេទយុីឌុបមួយគ្រឿង ខណៈដែលកំពុងបើកបរ ជួបបញ្ហាបច្ចេកទេសដោយដាច់ម៉ែត្រចង្កូត រេធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលក្នុងទឹកប្រឡាយ ទឹកទាំងព្រឹកតែពុំមានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នៅតាមផ្លូវ លំមណ្ឌលឱកាសខ្ញុំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តជួបបញ្ហាគ្រោះថ្នាក់ ម៉ាកហុីយ៉ាន់ដាយ ប្រភេទបែន យុីឌុប ពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-6100 ទទួលរងខូចខាតដំណំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកបរក្នុងបំណងឆ្ពោះទៅការដ្ឋាន ដោយបើកចេញពីផ្លូវលំ ឡើងទៅផ្លូវបេតុង មណ្ឌលឱកាសខ្ញុំ ទិសដៅពីត្បូងទៅជើង ក៏ប៉ុន្តែ ដោយសារ ជួបបញ្ហាបច្ចេកទេស ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់ម៉ែត្រចង្កូត ទើបរេទៅស្តាំ ធ្លាក់ផ្លូវក្រឡាប់ចូលក្នុងប្រឡាយទឹកតែម្តង សំណាងល្អពុំបង្កឲ្យមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រាល់ផលប៉ះពាល់ ដោយគ្រោះថ្នាក់ខ្លួនឯងខូចខាតតែរថយន្ត ទើបសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ចាត់វិធានការរករថយន្តស្ទូចទៅលើកយកទៅជួសជុលដោយខ្លួនឯង៕ ដោយ% ទូច រ៉ាវុធ 

adm

Leave a Reply

Your email address will not be published. Required fields are marked *