ព្រះវិហារ ៖ ស្លាប់3នាក់ភ្លាមនៅនឹងកន្លែង បែកសាកសពខ្ទិចមើលលែងយល់ ដោយសារថយន្តក្រុមហ៊ុនដឹកសុីម៉ង់អូដបុកពីក្រោយ ខណេះជនរងគ្រោះកំពង់ជិះម៉ូតូសេ125ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ 1N 0842ដុបគ្នា3នាក់ ទិសដៅពីត្បូង
ទៅជើង នៅចំនុចភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង8ព្រឹក ថ្ងៃទី11ខែមករាឆ្នាំ2021 ជនរងគ្រោះទី1ឈ្មោះតុញ សៅលី ភេទស្រី អាយុឆ្នាំ ទី2ឈ្មោះ ម៉ារី ហាន់ណា ភេទស្រីអាយុ1ឆ្នាំ ត្រូវជាកូន នឹងទី3ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី
អាយុ35ឆ្នាំអ្នករួមដំណើរ ជនរងគ្រោះទាំងនាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
យោងតាមរបាយការសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអោយដឹងថា ម៉ូតូជនរងគ្រោះជិះពីត្បូងទៅជើង ខណះពេលនោះមានរថយន្តហាយលិឌរ័ ពាក់ផ្លាកលេខ ភ្នំពេញ2N0842 ពណ៍ប្រផេះ បើកស្របទិសគ្នា ក្នុង
ល្បឿនមធ្យម ចៃដន់រថយន្តម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E 9321ដឹកសុីម៉ង់ក្រុមហ៊ុនអូដមកពីក្រោយក្នុងល្បឿនលឿង មិនប្រុងប្រយត្ន័ក៍បានកៀររយន្តហាយលិនឌរ័ ហើយបេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទិច នេះជាការបើកបរគ្មានការទទួលខុសត្រូវ របស់អ្នកប្រើប្រាស់ផ្លូវ ត្រង់ចំនុចខាងលើជាទីប្រជុំជន មិនគួប្រើល្បឿនលឿនបែបនេះទេ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនឹងប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ