ភ្នំពេញ៖ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន។
លោក សួង សោភ័ណ្ឌ បានប្រើបាតដៃស្ទាបបង្គោលព្រំដែន រួចស្រែកថា ខ្មែរបាត់ដី ដែលការនិយាយនេះគ្មានមូលដ្ឋានត្រឹមត្រូវ ជាពិសេសមិនបានផ្ទៀងផ្ទាត់ផែនទី និងដីជាក់ស្ដែង ។ និយាយរួមបុគ្គលរូបនេះ និយាយតាមអារម្មណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការងារបច្ចេកទេសទាក់ទងនឹងបញ្ហាព្រំដែនទាល់តែសោះ ។
លោក សួង សោភ័ណ្ឌ ជាមនុស្សទី ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់កាសែតក្នុងស្រុកថា លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ ។ លោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕