ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ យើងចាប់ ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីឲ្យកម្ពុជា យើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕#100DaysCountdown#32ndSEAGames #SEAGames #12thASEANParaGames #ASEANParaGames#កម្ពុជា #Cambodia
Related Articles
សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំងចំពោះទង្វើក្រុមអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា
ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំងចំពោះទង្វើថ្មីៗរបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើងដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលីដែលដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ថា នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរដែលតំណាងឱ្យប្រជាជនមួយភាគធំដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ហើយវិស័យស្រូវអង្ករនេះ បាននឹងកំពុងផ្តល់ការងារជូនប្រជាជនកម្ពុជាប្រមាណជា ៣៧% ឬ ជាង៣.២លាននាក់ ក្នុងនោះស្ត្រីចំនួនជាង ១.៦លាននាក់ ស្របពេលដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលហានិភ័យជំងឺរាតត្បាតកូវីដ១៩ គ្រោះរាំងស្ងួតកាលពីពាក់កណ្តាលរដូវវស្សា និងគ្រោះទឹកជំនន់ទឹកភ្លៀងចុងរដូវវស្សា។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុ្ងងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់មួយនៃប្រទេសអូស្ត្រាលី និងសូមស្នើសុំកុំឱ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។ បើតាមសេចក្តីថ្លែងការណ៍លម្អិតរបស់វិស័យស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករ និងមហាជនទាំងក្នុងស្រុក និងក្រៅស្រុកសូមកុំឱ្យជឿតាមការប្រឌិត ការញុះញង់របស់ក្រុមជ្រុលនិយមទាំងនោះឱ្យសោះ។ សហព័ន្ធបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្នុងការដាំដុះដែលបានធ្វើឱ្យកិត្តិនាម នៃគ្រាប់អង្ករកម្ពុជាមានគុណភាព និងត្រូវបានទទួលស្គាល់ថា ជាអង្ករដែលល្អបំផុតលើពិភពលោក តាមរយៈពានរង្វាន់អង្ករល្អបំផុតផ្តាច់គេ នៅលើពិភពលោក ( […]
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៦០នាក់ ខណៈជាសះស្បើយ៧៥០នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៦៦០នាក់ ខណៈអ្នកជំងឺចំនួន៧៥០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៩៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,៧៧២នាក់ និងស្លាប់សរុបចំនួន១៩០នាក់៕
រន្ធត់ណាស់ ! យុវជន៣នាក់ ដា ច់.ក និង បែ ក ខួរ ម្នាក់ទៀត រ បួ ស ធ្ងន់ ដោយសារជួបហេតុការណ៍…
(ភ្នំពេញ)៖ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នក.របួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរជាមួយគ្នាដូចជន.រង.គ្រោះ.ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។បើតាមនារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុក.នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាព.ស្រវឹ.ង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ