ព័ត៌មានជាតិ

សាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ…

នៅព្រឹកថ្ងៃព្រហស្បតិ៍០៥កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៦ខែមករាឆ្នាំ២០២៣។ខ្ញុំគង់ សុមុនីជំទប់ទី១និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍ បានចូលរួមជាមួយក្រុមការងារលោកសាស្ត្រាបណ្ឌិត ម៉ាទីន មកពីសកលវិទ្យាល័យផ្លីនឌ័រផ្នែកបុរាណវិទ្យាប្រទេសអូស្ត្រាលីនិងបានចុះOMUជាមួយសកលវិទ្យាល័យណារ៉ាប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវធ្វើកំណាយលើទីតាំងទួលរំចេកស្ថិតនៅភូមិស្យាអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។-សមាសភាពចូលរួមមាន=+ខាងក្រុមលោកបណ្ឌិតម៉ាទីន-ឯកឧត្រមបណ្ឌិតផុន កសិកា ប្រធាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ-លោកហ៑ាង មេសាអនុប្រធានការិយាល័យក្រសួងវប្បធម៌និងវិចិត្រសិល្បៈភ្នំពេញ-លោកឡុញ ឡាយ មន្ត្រីជំនាញបុរាណត្ថុវិទ្យា ភ្នំពេញ-កញ្ញា តាកេត ស័កដា មន្ត្រីជំនាញបុរាណវត្ថុវិទ្យា រាជបណ្ឌិត្យសភា ភ្នំពេញ+ខាងឃុំមានសមាសភាពដូចខាងក្រោម=-លោក.ឈុន ស្រ៑ុន ប្រធានក្រុមប្រឹក្សានិងជាមេឃុំ-លោក គង់ សុមុនីជំទប់ទី១ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំបារាយណ៍-លោកឌុំ សំភាជ មេប៉ុស្តិ៍-លោកធី ធា នាយរងប៉ុស្តិ៍-លោកឆេង ប្រុសនាយរងប៉ុស្តិ៍-លោកឆេង សុខនាយរងប៉ុស្តិ៍-លោកម៉ៅ ម៉េនមេភូមិស្យាអំពិលដើម្បីចុះសិក្សាស្រាវជ្រាវទីទាំងទួលប្រវត្តិសាស្រ្ត ឡដុតឥដ្ឋដែលមានកម្ទេចបំណែកកុលាលភាជន៍ និងបានដាក់កម្លាំងប៉ុស្តិ៍ការពារក្រុមការងារ។សូមគោរពរាយការណ៍បងប្អូនពូមីងកូនក្មួយនៅភូមិស្យាអំពិលឃុំបារាយណ៍ជ្រាបដោយក្តីគោរព។ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *