ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
Related Articles
ជនសង្ស័យមួយក្រុម ជិះម៉ូតូកង់បីដឹកគ្នាទៅធ្វើសកម្មភាព លួចកាច់សោ ក ម៉ូតូ ស្កុបពី បានសម្រេច ដេញតាម ជនសង្ស័យម្នាក់ បើកម៉ូតូកង់បី រត់គេច សមត្ថកិច្ច ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួន
ភ្នំពេញ: កាលពី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាម ជនសង្ស័យម្នាក់បើកម៉ូតូកង់បី រត់គេចទៅដល់ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ តាមទាន់ ហើយទុកចោល រត់ផ្លោះរបង ឡើងហែកដំបូលផ្ទះ ចូលទៅសំងំក្នុងបន្ទប់ ខ្ទាស់គន្លឹះជាប់ សមត្ថកិច្ច ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួន ។ជនសង្ស័យចាប់បានម្នាក់ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិច្រណូក ឃុំ កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចដកហូតបានម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-0006 ជាមធ្យោបាយរបស់ជនសង្ស័យ ។ចំណែកជនរងគ្រោះ ឈ្មោះ កង សុភស្ត័ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ។ រីឯម៉ូតូដែលជនសង្ស័យលួច […]
TOP NEWS: ទីបំផុត! ក្រុមហ៊ុន Meta សម្រេចទាត់ចោលសំណើ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលប៉ុនប៉ងដាក់ពិន័យលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ): ទីបំផុត! ក្រុម Meta បានសម្រេចទាត់ចោលសំណើរក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលធ្វើបានរបាយការណ៍ទៅកាន់ក្រុមហ៊ុនប៉ុនប៉ងដាក់ពិន័យ និងផ្អាកទំព៏រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មានថា «ក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ក្រុមហ៊ុន Meta Platforms Inc ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ដូចខាងក្រោម៖ ១- ក.ប.ទ សូមទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ២- ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់ […]
ឃាត់ខ្លួនស្ត្រីមេខ្យល់ដែលនាំក្មេងស្រីទៅរួមភេទជាមួយភ្ញៀវក្នុងផ្ទះសំណាក់នៅសង្កាត់ព្រែកលប
(ភ្នំពេញ)៖ មេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលម៉ោង០២ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មេខ្យល់មានឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអ្នកទំនាក់ទំនងភ្ញៀវតាមរយៈទូរស័ព្ទ ហើយនាំក្មេងស្រីអោយភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗស្រីទាំងនោះ មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ ដល់១៥០$ ចំពោះលុយបានមក គឺត្រូវអោយទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះមេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ ។ សមត្ថកិច្ចចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន០៧នាក់ ក្នុងនោះមានអនីតិជនចំនួន០៥នាក់ គឺនារីចំនួន០៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ […]