ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីមេខ្យល់ដែលនាំក្មេងស្រីទៅរួមភេទជាមួយភ្ញៀវក្នុងផ្ទះសំណាក់នៅសង្កាត់ព្រែកលប

(ភ្នំពេញ)៖ មេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលម៉ោង០២ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មេខ្យល់មានឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអ្នកទំនាក់ទំនងភ្ញៀវតាមរយៈទូរស័ព្ទ ហើយនាំក្មេងស្រីអោយភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗស្រីទាំងនោះ មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ ដល់១៥០$ ចំពោះលុយបានមក គឺត្រូវអោយទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះមេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ ។

សមត្ថកិច្ច​ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន០៧នាក់ ក្នុងនោះមានអនីតិជនចំនួន០៥នាក់ គឺនារីចំនួន០៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងចំនួន០៤នាក់ ផ្សេងទៀត ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ ហេងមហាសាល ស្ថិតនៅតាមផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជាជនសង្ស័យ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ 

ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *