ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោល នយោបាយជាអទិភាព ចំនួន ៨ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

(ព្រៃវែង): ដើម្បីបន្តបុព្វហេតុកសាង និងការពារ មាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែ ធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិ កាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោល នយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុង ចំណោមគោលនយោបាយនានារបស់គណបក្ស ប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌល ភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។គោលនយោបាលជាអាទិភាពទាំង ៨ចំណុច របស់ គណបក្សប្រជាជនកម្ពុជា ដែលឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា បានលើកឡើងក្នុងពិធីបើកយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នាឱកាសនោះ រួមមាន ៖ ទី១. គណបក្សប្រជាជនកម្ពុជា ជ្រោងទង់មហាសា មគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។ទី២. ថែរក្សាសន្តិភាព និងកេរដំណែលជា ប្រវត្តិសាស្រ្តរបស់គណបក្ស និងជាពិសេសភាព ជោគជ័យក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសន៍ឯក។ទី៣. ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម អោយបានរឹងមាំ ទប់ស្កាត់ និង កម្ចាត់នូវរាល់ទម្រង់នៃនយោបាយ និងសកម្មភាព របស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែល ប៉ុនប៉ងនាំកម្ពុជា ឱ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ទី៤. ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រឆាំងដាច់ខាតរាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត បន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពី ថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយ សិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។ ទី៥. ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុងទីប្រជុំជន និងជនបទ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ខិតខំធានាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងការពង្រឹង ភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយផ្អែកទៅលើ បាវចនា”កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” បន្តផ្តល់អាទិភាព នៃ វិនិយោគសាធារណៈទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ទី៦. បន្តជំរុញការកែទម្រង់រដ្ឋឱ្យស៊ីជម្រៅ និងទូលំ ទូលាយតាមអភិក្រម”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” រួមមាន៖ ការកែទម្រង់ រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ, ការកែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការកែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាដើម។ទី៧. ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព និងភាពស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជននិងបម្រើផលប្រយោជន៍របស់ប្រជាជនពិតប្រាកដ។ទី៨. រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម រួមមាន៖ ប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាពដែលជួយគាំពារប្រជាជនគ្រប់រូប ពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យពីគ្រោះអាសន្ន និងវិបត្តិនានាដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយពុំមានការយកចិត្តទុកដាក់នៅឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *