ព័ត៌មានជាតិ

បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនឹងកូននៅភូមិភ្នំពេញថ្មី…

(ភ្នំពេញ): ថ្ងៃទី១០/០២/២០២៤ មានករណីបុរសម្នាក់ចងករសម្លាប់ខ្លួនកើតហេតុវេលាម៉ោង ២.៣០នាទី រសៀលនៅភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ម៉េន អាយុរជាង៤០ឆ្នាំ គាត់បន្តទៀតថាជនរងគ្រោះបានចេញពីផ្ទះបាត់មួយយប់ដោយបានយកលុយប្រពន្ធចំនួន(ប្រាំម៉ឺនរៀល)ទៅចាយអស់ហើយមិនហ៊ានមកផ្ទះវិញ ដោយខ្លាចប្រពន្ធស្តីបន្ទោសអោយ ប្រពន្ធបាត់ប្តីក៏ខំដើររកដើម្បីហៅមកផ្ទះវិញដែរ តែរកមិនឃើញ ទើបតែដល់វេលាកើតហេតុខាងលើក៏បានទទួលដំណឹងថាប្តីគាត់បានចងកនឹងខ្សែរលីឡុងដែលនៅជាប់នឹងដើមអំពិលទឹកបារាំងនោះស្លាប់បាត់ទៅហើយ ប្រពន្ធបានប្រាប់ថាកាលពីថ្ងៃ១០/០២/២០២៤ម៉ោង១១.៣០នាទីព្រឹកប្តីគាត់បានតេមកប្រាប់គាត់ថាអោយមើលថែកូនផងគាត់ទៅហើយលែងត្រលប់ទៅវិញរហូតហើយ ព្រោះ៤-៥ឆ្នាំនេះគាត់ធ្វើបាបប្រពន្ធឆ្អែតហើយ គាត់ក៏បានប្រាប់ប្តីអោយមកផ្ទះវិញ ដើម្បីជួបជុំប្រពន្ធកូនវិញ គាត់មិនដឹងថាហេតុអីក៏គាត់ដាច់ចិត្តចងករសម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះ នៅកន្លែងកើតហេតុក៏បានឃើញសំបកកំប៉ុងស្រាបៀរចំនួន៣កំប៉ុងផងដែរ។ បន្ទាប់មកគ្រួសារជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយសម្ថកិច្ចមកដល់ក៏បានធ្វើកោសល្យវិច្ច័យរួចរាល់ក៏បានប្រាប់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់សពអោយគ្រួសារដឹកតាមម៉ូតូកង់បី យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។ ដោយ: ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *