(ខេត្តកណ្តាល): ករណីហិង្សាដោយចេតនា(បង្ករដោយក្រុមក្មេងស្រីទំនើង) កើតហេតនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:២០នាទី នៅចំណុច ផ្លូវឡើងស្ពានព្រែកតាមាក់ ភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ចាប លីហួង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិភូមិព្រែកតាបេស ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ជនសង្ស័យចំនួន០៩នាក់ ជនជាតិខ្មែរ មុខរបរបុគ្គលិកKTV ឃាត់ខ្លួនបាន៨នាក់ គេចខ្លួន០១នាក់ មានដូចខាងក្រោម៖១.ឈ្មោះ ផាត់ លីហួយ ភេទស្រី អាយុ ១៨ឆ្នាំ ២.ឈ្មោះ ម៉ៅ វត្តី ភេទស្រី អាយុ១៧ឆ្នាំ៣.ឈ្មោះ ផល មុនីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ៤.ឈ្មោះ អាន រក្សា ភេទស្រី អាយុ១៦ឆ្នាំ៥.ឈ្មោះ មួង ម៉ាណា ភេទស្រី អាយុ ១៧ឆ្នាំ៦.ឈ្មោះ ខឹម ចាន់ថា ភេទស្រី អាយុ ២១ឆ្នាំ៧.ឈ្មោះ ហំ លីឌី ភេទស្រី អាយុ១៧ឆ្នាំ៨.ឈ្មោះ កែវ កនិកា ភេទស្រី អាយុ ១៧ឆ្នាំ+ជនសង្ស័យទាំង០៨នាក់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-)។៩.ឈ្មោះ ហួត ស្រីពេជ្យ ភេទស្រី អាយុ ១៨ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកKTV(គេចខ្លួន)ជនសង្ស័យទាំង០៩នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។វត្ថុតាងចាប់យក÷+ម៉ូតូចំនួន០២គ្រឿង១.ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JT-6544 ចំនួន០១គ្រឿង។២.ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ កណ្ដាល1AM-6598 ចំនួន០១គ្រឿង។+ទូរស័ព្ទដៃចំនួន០៣គ្រឿង១.ទូរស័ព្ទម៉ាកIPHONE 6PLUS ចំនួន០១ គ្រឿង។២.ទូរស័ព្ទម៉ាកIPHONE X ចំនួន០១ គ្រឿង។៣.ទូរស័ព្ទម៉ាកIPHONE 11ProMax ចំនួន០១គ្រឿង។
Related Articles
ឯកឧត្ដម លូគឹមឈុន អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកជំទាវព្រមទាំងបុត្រាបុត្រត្រីបងប្អូននិងសាច់ញាតិ ពុទ្ធបរិស័ទជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ស្ថិតនៅ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពុងចាម។
កំពង់ចាម ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម លូគឹមឈុន និងលោក ជំទាវ ព្រមទាំងបទត្រាបទត្រីនិងសាច់ញាតិនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកោះកែវ បានដង្ហែរអង្គកឋិនសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ក្នុងឱកាសនេះដែរឯកឧត្តមក៏មានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យដឹងថាការប្រារព្ធអង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ កត្តាសុខសន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿសាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាល ឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យផ្នែកពុទ្ធចក្រ និងអាណាចក្រ។ គូរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្ត លូគឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត នឹងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយសាច់ញាតិ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកោះកែវ ដែលបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទាន […]
ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣…
(ស្វាយរៀង): ថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ពិធីនេះមានទូកចូលរួមប្រណាំងមានចំនួន ៦៦ទូក ដោយមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ក្នុងនោះក៏មានទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទូកមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។ ពិធីអុំទូកនៅខេត្តស្វាយរៀង ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានព្រឹត្តិការណ៍សប្បាយរីករាយ ការតាំងបង្ហាញស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារជាច្រើន ផងដែរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនមេបក្សខ្មែរឈ្នះ ពីបទញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន
ភ្នំពេញ៖ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន។ លោក សួង សោភ័ណ្ឌ បានប្រើបាតដៃស្ទាបបង្គោលព្រំដែន រួចស្រែកថា ខ្មែរបាត់ដី ដែលការនិយាយនេះគ្មានមូលដ្ឋានត្រឹមត្រូវ ជាពិសេសមិនបានផ្ទៀងផ្ទាត់ផែនទី និងដីជាក់ស្ដែង ។ និយាយរួមបុគ្គលរូបនេះ និយាយតាមអារម្មណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការងារបច្ចេកទេសទាក់ទងនឹងបញ្ហាព្រំដែនទាល់តែសោះ ។ លោក សួង សោភ័ណ្ឌ ជាមនុស្សទី ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់កាសែតក្នុងស្រុកថា លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា […]