ស្នងការនគរបាលខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៤៤នាទីព្រឹក លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រថយន្តគ្រួសារដំណើរកំសាន្ត)ទី១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល)បងថ្លៃ ទី២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់)បងបង្កើត ទី៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់)ម្តាយបង្កើត ទី៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់)ម្តាយបងថ្លៃ ទី៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប)ឪពុកបងថ្លៃ ទី៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់)ប្អូនថ្លៃអ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម : »គ្រោះថ្នាក់មនុស្សសរុប ៧នាក់ ស្រី ៥នាក់ ក្នុងនោះ -ស្លាប់មនុស្ស ៥នាក់ ស្រី៤នាក់ (ញឹក តុលា-ញឹក ពិសី-គឹម ឡៃណាត-គឹម ថាវី-ទិត្យ ប៊ុនណា) -របួសធ្ងន់ ១នាក់ស្រី (ហេង ពេជ្រពសី) -របួសស្រាល ១នាក់ប្រុស (ហេង កុសល) -ខូចខាតរថយន្ត១គ្រឿងធ្ងន់ រក្សាទុកនៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) -មូលហេតុបើកបរក្នុងល្បឿនលឿងផ្លូវកោង។ -សពបានប្រគល់ជូនក្រុមគ្រួសារ -អ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ ។
Related Articles
ដឹងមូលហេតុហើយ! ឃាតករ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ រយៈពេលជាង២ឆ្នាំមកហើយ
(ភ្នំពេញ): នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឃា.តករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀនក្នុងខ្លួនថែមទៀត ។ជនសង្ស័យនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។សមត្ថកិច្ចបានឆែកមើលកាមេរាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យបានជិះរថយន្ដម៉ាកTOYOTA PRIUS […]
ជនសង្ស័យរំលោភសម្លាប់ទៅលើក្មេងស្រីជាសិស្សសាលាថ្នាក់ទី១២ នៅខេត្តកំពង់ចាមនោះ ឥឡូវនេះឃាត់ខ្លួនបានឃាតករហើយ…
កំពង់ចាម÷យុវតីជាសិស្សសាលាថ្នាក់ទី១២ៈម្នាក់ត្រៀមខ្លួនដើម្បីប្រលងយកសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប)ទៅហើយនោះត្រូវបានជនដៃដល់ជាឃាតកមានគ្នាចំនួន០៦ៈនាក់ បានចាប់រំលោភហើយសម្លាប់យ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចកំពុងដុតដៃដុតជើងនឹងស្រាវជ្រាវដើម្បីស្វែងរកឃាតករដែលបានរំលោភហើយសម្លាប់មកលើក្មេងស្រីម្នាក់ជាសិស្សសាលាថ្នាក់ទី១២ៈ ខណៈពេលដែលប្រជាពលរដ្ឋនិងមហាជនបានថ្កោលទោសយ៉ាងខ្លាំងក៏ដូចជាមានការទាមទារឲ្យកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនជនដៃដល់ជាឃាតករួមនឹងបក្ខពួកឲ្យបានយកមកផ្ដន់ទារទោសទៅតាមផ្លូវច្បាប់។រហូតមកដល់ថ្ងៃទី២២ៈខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវេលាម៉ោង០២ៈនឹង១៥នាទីរសៀលទើបកម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាជាមួយនឹងកងកម្លាំងប្រជាការពារនៅក្នុងភូមិប៉ាងនឹងភូមិបុស្សថ្លាន់ជាច្រើននាក់បានចុះទៅចាប់ខ្លួនបក្ខពួកជាឃាតកបានម្នាក់ដែលបានរំលោភហើយសម្លាប់ទៅលើក្មេងស្រីសិស្សសាលាថ្នាក់ទី១២ យ៉ាងព្រៃផ្សៃដែលប្រទេសជាតិយើងមិនអាចទទួលយកបាន។យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីមិត្តភ័ក្ររបស់ជនរងគ្រោះម្នាក់ប្រាប់ឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងយុវតីដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីក្នុងសាលារៀនតែម្នាក់ឯងធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ដាច់ស្រយាលទើបបណ្ដាលឲ្យជនដៃដល់ជាឃាតកររួមជាមួយនឹងបក្ខពួករបស់គេមានចំនួន០៦ៈនាក់ទៀតបាននាំគ្នាស្ទាក់ចាប់យុវតីជាជនរងគ្រោះដែលមានចរិកស្លូតបូតយកខ្សែមកទាក់កហើយអូសយកទៅរំលោភសេពសន្តវៈនៅលើរូបរាងកាយរបស់នាងហើយហើយជនដៃដល់ជាឃាតករសម្លាប់ដើម្បីបំបាត់ភស្តុតាងតែម្ដង។ពាក់ព័ន្ធនៅក្នុងករណីនេះដែរលោកអឹត និត្យជាមេឃុំ ចំការអណ្ដូង បានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះមាន ឈ្មោះឌីម អេងជូ ភេទស្រី កើតនៅឆ្នាំ២០០៥ មុខរបរជាសិស្សសាលាថ្នាក់ទី១២ៈត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៦ៈនាក់នាំបក្ខពួកចាប់រំលោភ បានសម្រេចហើយសម្លាប់ជនរងគ្រោះនៅវេលាម៉ោង៥ៈល្ងាច ត្រូវនឹងថ្ងៃទី២០ៈខែវិច្ឆិកា ឆ្នាំ២០២១ ហេតុការណ៍ដែលបានកើតឡើងនេះគឺត្រង់ចំណុចនឹងភូមិលេខ២ៈម្ដុំផ្លូវឡើងទៅភូមិ១១ៈឃុំចំការអណ្ដូង ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយ% ទូច រ៉ាវុធ
ពិធីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍ » ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាមចំនួន៥០នាក់…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីអោយបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើអោយការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរបន្ថែមទៀត ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អនឡាញ ចំនួន៥០នាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៣ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងសុីជម្រៅអ្វីទៅដែលហៅថាការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន កុំអោយធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម […]