ព័ត៌មានជាតិ

ឯកឧត្ដម លូគឹមឈុន អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកជំទាវព្រមទាំងបុត្រាបុត្រត្រីបងប្អូននិងសាច់ញាតិ ពុទ្ធបរិស័ទជិតឆ្ងាយបាន ដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ស្ថិតនៅ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពុងចាម។

កំពង់ចាម ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម លូគឹមឈុន និងលោក ជំទាវ ព្រមទាំងបទត្រាបទត្រីនិងសាច់ញាតិនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកោះកែវ បានដង្ហែរអង្គកឋិនសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងឱកាសនេះដែរឯកឧត្តមក៏មានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យដឹងថាការប្រារព្ធអង្គកឋិនទាននាថ្ងៃនេះ អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ កត្តាសុខសន្តិភាព ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿសាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកលើការអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាល ឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យផ្នែកពុទ្ធចក្រ និងអាណាចក្រ។

គូរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្ត លូគឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត នឹងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយសាច់ញាតិ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកោះកែវ ដែលបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទាន និងវេរប្រគេនបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសបីខែ ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះកែវ នៅក្នុងស្រុកស្រីសន្ធរ ហើយលើកកម្ពស់ដល់វិស័យព្រះសាសនា ឱ្យមានការរីកចម្រើន ផងដែរ ជាទីបញ្ចប់តាំងនាមខ្ញុំតំណាងអោយអង្គភាពសារព័ត៌មានទាំងអស់ ASK-POST សូមថ្លែងអំណរអរគុណដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីឱ្យជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុរវណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *