ព័ត៌មានជាតិ

ឧកញ៉ា អ៊ាន សៀវមុី​ ព្រមចូលខ្លួនមកបំភ្លឺនៅតុលាការរាជធានីភ្នំពេញហេីយ នៅរសៀលថ្ងៃទី២៩ មករា នេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៩ មករា ២០២១នេះឧកញ៉ា អ៊ាន សៀវមុី​ ព្រមចូលខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ តាមការបង្គាប់ឲនាំខ្លួន របស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជាធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងបទបរិហារកេរ្តិ៍ជាសារធារណៈ និងញុះញ៉ុង់ អោយមានការរើសអើង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០៥, មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថាឧកញ៉ា អ៊ាន សៀវមុី ភេទស្រី អាយុ៣៣ឆ្នាំ ដែលជាអ្នកលក់គ្រឿងសម្អាង Online (អ្នកជំនួញ) មានទីកំណើត ភូមិ ស្វាយសក្ក័សិទ្ធ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អំពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ 

ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឱ្យចូលខ្លួនលើកទី ១ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលោកស្រីមេធាវី អ៊ុំ ស្រី ពៅវល័ក្ខ ដាក់ពាក្យសុំលើកពេលចូលឆ្លើយតាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា ចាំបាច់ត្រូវពិនិត្យសំណុំរឿង ជាមុនសិន មុខនាំខ្លួនកូនក្តីចូលមកឆ្លើយនោះ តុលាការបានសម្រេចតាមសំណូមពរ ។

ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តុលាការបានបង្គាប់ឱ្យចូលខ្លួនជាលើកទី២ ឲ្យជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១១ នាវេលាម៉ោង ០៩ព្រឹកជាកំណត់ ដែលដីកានោះត្រូវបានឈ្មោះ វង់ តូណាក់ ត្រូវជាប្ដីរបស់ជនត្រូវចោទផ្តិតមេដៃទទួលត្រឹមត្រូវរួចហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ប៉ុន្តែសាមីខ្លួនមិនបានចូលតាម ការកំណត់នោះទេ ។

ដោយតាមការយល់ឃើញខាងលើ តុលាការយល់ថា ជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី មានចេតនាគេចវេះ មិនព្រមចូល ខ្លួនមកឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរ អូសបន្លាយពេលវេលាម្តងហើយម្តងទៀត គប្បីចៅក្រមស៊ើបសួរសម្រេចចេញដីកា បង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ។

រហូតនៅរសៀលថ្ងៃទី២៦មករា ២០២១ កម្លកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានកាន់ដីការបង្គាប់ឲនាំខ្លួនរបស់ របស់លោក ផ្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជាធានីភ្នំពេញ នៅចំណុចផ្ទះជនជាប់ចោទ ផ្ទះលេខV01 ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែជនជាប់មិនបាននៅផ្ទះនោះទេ សមត្ថកិច្ចបានត្រឹមឡោមព័ទ្ធនិងឈរអាន ដីការបង្គាប់ឲនាំខ្លួនប្រាប់ទៅក្រុមគ្រួសារ អ៊ាន សៀវម៉ី រួចរាល់ក៏ដកត្រឡប់ទៅវិញ។

ក្នុងដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អំពីបទបរិហាកេរ្តិ៍ជាសាធារណៈនឹងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅភ្នំពេញ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងនឹងផ្តាន្ទាទោសតាមបញ្ញតិមាត្រា៣០៥,មាត្រា៤៩៤,និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទរូបនេះត្រូវបានតុលាកាបង្កាប់ឲ្យចូលខ្លួនលើកទី១នៅថ្ងៃទី៣០ខែធ្នូឆ្នា២០២០ប៉ុន្តែត្រូវបានលោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ ដាក់ពាក្រសុំលើកពេលចូលឆ្លើយតាមលិខិតចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ ដោយហេតុថាចាំបាច់ត្រូវពិនិត្រសំណុំរឿងជាមុនសិនមុននាំកូនក្តីខ្លួនទៅឆ្លើយបំភ្លឺ ទើបតុលាកាយល់ព្រម។
ទើបនៅរសៀលថ្ងៃទី ២៩ មករា ២០២១ នេះ ជនជាប់ចោទ អាន សៀវម៉ី ក៏ព្រមចូលខ្លួនបំភ្លឺ ក្រោមការសាកសួររបស់លោក ចៅក្រម ស លីណា ។
សូមបញ្ជាក់ថា រឿងរ៉ាវដែលនាំឲ្យកើតជាការប្តឹងផ្តាល់ទៅតុលាកានោះគឺដើមចមដោយសារតែឧកញ៉ាអ៊ាន សៀវម៉ី បានឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ជេប្រមាតទៅលើកលោកស្រីទ្រី ដាណា ទើបគាត់ទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្រប្តឹងដើម្បីឲ្យច្បាប់ជួយរកយុត្តិធរម៍តែម្តង។ គឺមិនមែនលោកជំទាវហ៊ុន ស៊ីណាត ជាអ្នកប្តឹងនោះទេ៕

ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *