ទីបំផុតសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្តបានកោះហៅគ្រូតឿមកវាស់កំពស់នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ហេីយនៅព្រឹកនេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ដេីរធ្វេីរឿងឆ្កួតលីលាបន្តទៀត ។
Related Articles
ព្រឹកនេះ សម្តេចហ៊ុន សែន ចុះជួយស្ទូង និងច្រូតស្រូវ ជាមួយបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន
ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មាន លើហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា “ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្តេចហ៊ុន សែន បានថ្លែងថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុត ក្នុងការជំរុញវិស័យកសិកម្ម នៅទូទាំងប្រទេសឲ្យកាន់តែរីកចម្រើន។ ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយ លើវិស័យកសិកម្ម។ កន្លងមក ខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវ ជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន៕ដោយ៖ទូច រ៉ាវុធ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងន័យនេះ, បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់។
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ស សុខា ក្នុងឱកាសចូលកាន់តំណែង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧នេះ…
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ស សុខា ក្នុងឱកាសចូលកាន់តំណែង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧នេះ