ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣ ខែមេសានេះថា សូមបងប្អូនរីករាយក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រារពចាប់ពីថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០២២ ។ សម្តេចតេជោ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាអាចសប្បាយរីករាយក្នុងឱកាសពិធីបានចូលឆ្នាំប្រពៃណីជាតិខ្មែរមិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំងជាមួយនឹងជំងឺកូវីដ១៩។សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កានតាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩៕សម្តេចតេជោក៏សូម អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសលយោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *