ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ ចំនួន៥៥នាក់ទៀត

ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដចំនួន១៩ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលមាននៅក្នុងស្រុកក្រុងចំនួន១០។

មូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដែលរកឃើញអ្នកវិជ្ជមានកូវីដនោះរួមមាន៖

១-ក្រុងព្រៃវែង ចំនួន៣នាក់

២-ស្រុកព្រះស្ដេច ចំនួន២៩នាក់

៣-ស្រុកបាភ្នំ ចំនួន១០នាក់

៤-ស្រុកពោធិ៍រៀង ចំនួន១នាក់

៥-ស្រុកស្វាយអន្ទរ ចំនួន៣នាក់

៦-ស្រុកមេសាង ចំនួន២នាក់

៧-ស្រុកពាមរក៍ ចំនួន៣នាក់

៨-ស្រុកពាមជរ ចំនួន២នាក់

៩-ស្រុកកំពង់ត្របែក ចំនួន១នាក់

១០-ស្រុកកំចាយមារ ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះ វិធានការ «៣ការពារ៖ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈលាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែលរក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំចូលទៅកន្លែងមានមនុស្សច្រើនកុះករកុំប៉ះពាល់គ្នា»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *