ព័ត៌មានជាតិ

ម្ចាស់ផ្ទះជួលខឹងអ្នកជួលផ្ទះចង់ឈប់ជួល ដកកាំភ្លើងភ្ជង់គម្រាមក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខណ្ឌសែនសុខ…

(ភ្នំពេញ)៖ យុវតីជាសិស្សឆ្នើមនិទ្ទេសAម្នាក់ បានជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែដោយពិបាក រស់នៅក៏សុំម្ចាស់ផ្ទះរើចេញ តែម្ចាស់ផ្ទះបែរជាមិនឱ្យចេញ ថែមទាំងជេរដាក់ទំនាយនាងថែមទៀតផង ក៏កើតជាជម្លោះពាក្យសម្តី រហូតដល់កូនម្ចាស់ផ្ទះជួលដកកាំភ្លើងផ្ជង់គម្រាមពួកនាងភ័យស្លន់ស្លោ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លា ក្រោយព្រះវិហារព្រះយេស៊ូគ្រិស្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីជម្លោះរវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។យោងតាមប្រភពពីម្តាយជនរងគ្រោះ បានឱ្យដឹងទាំងភ័យស្លន់ស្លោថា កូនរបស់គាត់ជាសិស្សឆ្នើមនិទ្ទេសA ទើបតែជួលស្នាក់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារពិបាកស្នាក់នៅ កន្លែងដាក់ម៉ូតូមានភាពចង្អៀត កូនស្រីគាត់ក៏ប្រាប់ម្ចាស់ផ្ទះសុំឈប់ជួល។ គ្រាន់តែឭកូនគាត់ឈប់ជួល ស្រាប់តែម្ចាស់ផ្ទះជាជនជាតិវៀតណាមនោះចេញប្រតិកម្មខឹង និងមិនឱ្យរើចេញទេ ក៏កើតជាទាស់សម្តីគ្នាតិចតួច ធ្វើឱ្យកូនខ្លាចមិនហ៊ាននៅ កូនគាត់ក៏ចេញតែខ្លួនទៅស្នាក់នៅជាមួយបងប្អូនបណ្តោះអាសន្ន។លុះដល់ថ្ងៃកើតហេតុ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ កូនស្រីគាត់បានហៅគាត់ជាម្ដាយ និងម្តាយមីង ដែរជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះ។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើឥវ៉ាន់ចេញ និងចាប់ផ្ដើមរើស្រាប់តែម្ចាស់ផ្ទះនោះ បានមកជេរប្រមាថពួកគាត់ ដោយចោទពួកគាត់ជាចោរ ថែមទាំងដាក់ទំនាយកូនស្រីរើអីវ៉ាន់ចេញឱ្យឡានបុកជាដើម។ ដោយឬពាក្យមិនសមរម្យរបស់ម្ចាស់ផ្ទះមកកាន់យុវតីអ្នកជួលនោះ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួលថា បើក្មួយស្រីគាត់នៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ និងដាក់ទំនាយគេបែបនេះ គ្រាន់តែនិយាយចប់ក៏កើតជាជម្លោះពាក្យសម្ដី ប្រកែកគ្នារហូតមានបុរសម្នាក់ដែរគេស្គាល់ថា ជាកូនម្ចាស់ផ្ទះបានចេញមកឈ្លោះជជែកតឹងសសៃករដាក់គ្នានិងដកកាំភ្លើងមកភ្ជង់ពួកនាងភ័យស្លន់ស្លោរត់ចេញក្រៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។ ចំណែកម្ចាស់ផ្ទះ មិនបានបកស្រាយអ្វីទាំងអស់។បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហៅភាគីម្ចាស់ផ្ទះដែរលដកកាំភ្លើង និងអ្នកជួលស្នាក់ទៅកាន់អធិការដ្ធានខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *