ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លទ្ធផល ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះវាយធ្វើបាប ដើម្បីជំរិតទារប្រាក់ ប៉ុន្ដែគេមិនទាន់ដឹងថា ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។
សមត្ថកិច្ចក៏ដកហូតសម្ភារវត្ថុតាងរួមមាន ៖ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌមហាផ្ទៃ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ដោយ៖ទូច រ៉ាវុធ