ខេត្តត្បូងឃ្មុំ ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រកាសឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាទាំង៥នាក់ លួច និងប្លន់ ដែលមាន ភិនភាគដូចនៅក្នុងរូបថតខាងក្រោម ។
នគរបាលខេត្តត្បូងឃ្មុំមិនត្រឹមតែប្រកាសដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នប៉ុណ្ណោះទេ ថែមទាំងអំពាវនាវឱ្យជួយសហការ និងរាយការណ៍ទៅសមត្ថកិច្ច តាមរយ:ទូរស័ព្ទលេខ 097 888 35 58 ឬ 097 92 33 266 ដើម្បីមានវិធានការ។
បើបងប្អូនប្រជាពលរដ្ឋសហការបានល្អ លោកអធិការនគរបាលស្រុកមេមត់នឹងផ្តល់ប្រាក់ឧបត្ថមមួយចំនួនដល់បងប្អូន ដោយបញ្ជាក់ទីតាំង និងពេលវេលាដែលជនទាំងនេះស្នាក់នៅ ។
សូុមបញ្ជាក់ថា រាល់ព័ត៌មានដែលបងប្អូនបានរាយការណ៍ យើងខ្ញុំនឹងរក្សាជាការសម្ងាត់ជូន ៕