ភ្នំពេញ៖ ស្ត្រីម្នាក់បេីករថយន្តទាំងស្ថានភាពមិនស្រួលខ្លួនហេីយបានគេចពីម៉ូតូក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកTrailblazer LTZ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ 3399 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុដោយមានស្ថានភាពមិនស្រួលខ្លួនងងឹតមុខហេីយបានគេចពីម៉ូតូដែលនៅខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តរងការខូចខាតចំណែករបាំថ្មពុះចែកទ្រូងផ្លូវវៀចចេញពីគន្លងជូរមួយកង់សំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកេីតហេតុដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ%ទូច រ៉ាវុធ