ព័ត៌មានជាតិ

ក្មេងៗប្រុសស្រី៣នាក់ចុះទៅលេងទឹកខ្សាច់ទន្លេសេសាន ធ្លាក់ចូល រណ្តៅជ្រៅបណ្តាលឱ្យទឹកហូរលង់បីនាក់

រតនគិរី:ក្មេងៗប្រុសស្រី៣នាក់ចុះទៅលេងទឹកខ្សាច់ទន្លេសេសាន ធ្លាក់ចូល រណ្តៅជ្រៅបណ្តាលឱ្យទឹកហូរលង់បីនាក់ ប៉ុន្តែម្នាក់បានហែលទឹករួចផុតជីវិត។ ក្មេងប្រុស និងក្មេងស្រីពីរនាក់ត្រូវទឹកហូរយកទៅបាត់កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុច ក្រោមស្ពាន សេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្ដូងមាសបានឲ្យដឹងដឹងថាក្មេង ៗចំនួន៣នាក់លង់ទឹកហើយក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់បានស្លាប់ត្រូវគេរកឃើញនៅល្ងាចថ្ងៃដដែលនោះ។មូលហេតុដោយសារមិនចេះហែលទឹក ហើយបានស្លៀកខោកាបូយជើងវែង។ លោកអធិការនគរបាលស្រុកបាននិយាយថា ក្មេងទាំង៣នាក់លង់ទឹកឈ្មោះ រី សម្ពស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានជួយសង្គ្រោះ។ ២-ឈ្មោះ ឌឿន ស្រីល័ក្ខ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)។និង៣-ឈ្មោះ វណ្ណ សុរ៉ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *