នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទ ប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទ ប្រុស ស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាល មុខរបរពិតប្រាកដ។វត្ថុតាំងដកហូត៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ព ណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID-6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាក់និច ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1Q 5705 ជារបស់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ប្រភព: ស្នងការរាជធានីភ្នំពេញ
Related Articles
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ…
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ មន្ត្រីនគរបាលដែលប្រើហិង្សានោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ បន្ថែមពីលើនោះ កម្លាំងសមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចាគ្នារឿងសំណងថ្លៃព្យាបាល។ បើជនរងគ្រោះមិនសុខចិត្តសមត្ថកិច្ចនឹងអនុវត្តបន្ត ដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ លោក សាន សុខសីហា បានបញ្ជាក់ថា ទោះបីជនរងគ្រោះត្រូវគ្នាបញ្ចប់រឿងត្រឹមសំណងក្តី ក៏មន្ត្រីនោះនៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល […]
ការពិតចោរគាស់ឃ្លាំងរោងចក្រយកលុយជាង៣០ម៉ឺនដុល្លារ ជាមន្រ្តីយោធា
ជនសង្ស័យម្នាក់ ក្នុងចណោមមុខសញ្ញាចោរគាស់ឃ្លាំងរោងចក្រប្រមូលយកលុយជាង៣០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅផ្ទះក្នុងភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ធ្នូ ២០២០ ។ បើតាមសមត្ថកិច្ច ជ ន ស ង្ស័ យដែលត្រូវចាប់ខ្លួន ឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ សមត្ថកិច្ចបន្តថា កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ២០២០ ជនសង្ស័យខាងលើនិងបក្ខពួកបានចូលលួចគាស់ឃ្លាំងរោងចក្រ ហេង យ៉ុង មានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រមូលយកលុយជាង៣០ម៉ឺនដុល្លារឯណោះ ។ ក្នុងប្រតិបត្តិការដែលមានការចូលរួមពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យផងនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក […]
នគរបាលតាមចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ករណី យកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ និងជះទឹកអាស៊ីត
ភ្នំពេញ ៖ ព្រហ្មទណ្ឌកំរិតស្រាល បានអនុវត្តដីការបស់សាលាដំបូងខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ ករណី យកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះ និងជះទឹកអាស៊ីត កាលពីមួយឆ្នាំមុន ហើយទៅលាក់ខ្លួននៅខេត្តបាត់ដំបង ហើយត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត។ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤និង៣០នាទី កម្លាំងរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ីង យ៉ាន និងកម្លាំង ស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមឈុង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ១០៤/២០២០ ចុះថ្ងៃទី០៨ […]