ជនសង្ស័យម្នាក់ ក្នុងចណោមមុខសញ្ញាចោរគាស់ឃ្លាំងរោងចក្រប្រមូលយកលុយជាង៣០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅផ្ទះក្នុងភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ធ្នូ ២០២០ ។
បើតាមសមត្ថកិច្ច ជ ន ស ង្ស័ យដែលត្រូវចាប់ខ្លួន ឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។
សមត្ថកិច្ចបន្តថា កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ២០២០ ជនសង្ស័យខាងលើនិងបក្ខពួកបានចូលលួចគាស់ឃ្លាំងរោងចក្រ ហេង យ៉ុង មានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រមូលយកលុយជាង៣០ម៉ឺនដុល្លារឯណោះ ។
ក្នុងប្រតិបត្តិការដែលមានការចូលរួមពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យផងនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។
ជនសង្ស័យ ត្រូវបានបញ្ជូនមកឃុំខ្លួន នៅអធិការនគរបាលខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕