ភ្នំពេញ÷រថយន្តមិនចាំម៉ាកនឹងស្លាកលេខមួយគ្រឿងបានបើកមកគៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលហើយរអឹលទៅបោកខ្ទប់ជាមួយនឹងរថយន្តស្ទូចដែលចតនៅចិញ្ចើមផ្លូវបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុណ៍ហើយបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចនឹងភូមិបាគូរ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ សពដែលបានស្លាប់ មានឈ្មោះ វី វាសនាភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរធ្វើជាងភ្លើង ស្រុកកំណើត ឃុំស្ពានថ្ម ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្នៈរស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៏មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុណ៍បានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌូកពណ៍ខ្មៅប្រភេទម៉ូតូធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CZ-0003 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ត្រង់ចំណុចភូមិបាគូ ក៏ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងមិនចាំស្លាកលេខបើកបរស្របទិសដៅគ្នាមកពីក្រោយហើយក៏បានគៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលហើយខ្ទាតទៅខ្ទប់ជាមួយនឹងរថយស្ទូចដែលគេចតទុកនៅចិញ្ចឹមផ្លូវទៅបោកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបែកក្បាលបាក់កស្លា-ប់ យ៉ាងអាណោចអាធ័ម រីឯរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រម៉ោល បន្សល់នៅតែម៉ូតូជនគ្រោះរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់រួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យចុះមកធ្វើការវាស់វែងរួចរាល់ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំក្រុមគ្រួសារយកលិខិតមកបញ្ជាក់គ្រប់គ្រាន់សមត្ថកិច្ចនិងប្រគល់ទៅឲ្យវិញចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏បានទាក់ទងទៅសាច់ញាតិនឹងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ