(កំពង់ស្ពឺ) ៖ នៅថ្ងៃទី14-03-2021 វេលាម៉ោង 13:00នាទី នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនល្មើសជាឃាតករម្នាក់មានឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ 46ឆ្នាំ រស់នៅភូមិអំពិលផ្អែមឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការអោយដឹងពីពលរដ្ឋអ្នករស់នៅក្នុងភូមិ ថាជាមនុស្សមានប្រវត្ដិវិប្បល្លាសស្មារតី ។
ចំណែកជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ25ឆ្នាំ រស់នៅភូមិឃុំខាងលើ។
មុនពេលកេីតហេតុ ជនរងគ្រោះត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរងគ្រោះ ពរដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។ ស្លាកស្នាមកាប់ត្រូវ ក ខាងស្តាំ លើថ្ងាស ។
ក្រោយធ្វើសកម្មភាពជនល្មើសបានរត់ចូលក្នុងផ្ទះបិតទ្វារដោយធ្វេីសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ ដោយស្ថានភាពមិនល្អជំនាញ បានស្នេីសុំយោបល់សម្រេចប្រេីប្រាស់មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដេីម្បីចូលចាប់ជនល្មេីស។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលេីបានឱ្យដឹង ការប្រេីប្រាស់គ្រប់មធ្យោបាយរហូតឈានដល់ការបំបែកករណីឃាតកម្មនិងចាប់ជនល្មេីស រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចំណាត់ការ តាមផ្លូវច្បាប់ ៕