ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែមិនប្រុងប្រយ័ត្នបណ្ដាអោយគាបជាប់នឹងរថយន្ត….

ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO មួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែរគ្រឿងមកកៀរចំហៀងខាងមុខខូចខាតយ៉ាងដំណំ រួចចុះរត់គេចខ្លួនបាត់។

ខេត្តការនេះកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី ១៤ ខែធ្នូឆ្នាំ  ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៣ កែងនឹងផ្លូវ R៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តHILUX REVOមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-0609ធ្វើដំណើរតាមបណ្តោយផ្លូវR៣ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានអែបរថយន្តឈប់ចិញ្ចើមផ្លូវខាងស្ដាំដៃ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកុងបីពណ៌ក្រហមដឹកបន្លែមួយគ្រឿងមកពីក្រោយមិនប្រយ័ត្នទៅកៀរស្តុបរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះអ្នកបើកម៉ូតូកង់បីដឹកបន្លែបានចុះរត់ចូលក្នុងដីឡូត៍មួយកន្លែងបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបានសុំយករថយន្តទៅជួសជុលខ្លួនឯង ចំណែកម៉ូតូកង់បី សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនៅដ្ឋាននគរបាលខណ្ឌដូនពេញបណ្តោះអាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *