កណ្ដាល÷បុរសម្នាក់បើករថយន្តកូរ៉េក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូជនរងគ្រោះរងការខូចខាតយ៉ាងដំណំនឹងមនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានស្លា ប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធ ត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចនិងភូមិគគីរធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សពជនរងគ្រោះទី១ៈមាន ឈ្មោះ ប្រទេស ធីណេត ភេទប្រុស អាយុ ប្រហែលជាង២០ឆ្នាំ ជាអ្នកបើកម៉ូតូ សពជនរងគ្រោះទី២ៈមាន ឈ្មោះ ព្រឹល ឡៃ សៀក ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងនាក់ស្លាប់ទី៣ៈ ភេទស្រី មិនទាន់ស្គាល់ឈ្មោះនឹងស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក HONDA ស៊ុយសុីគីនិច ពណ៌សមួយគ្រឿងពាក់ស្លាកលេខព្រៃវែង1U-0951ឌុបគ្នា៣នាក់ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-3874 បើកបរស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុកពេញទំហឹងបណ្ដាលឱ្យបុកម៉ូតូជនរងគ្រោះដួលបោកផ្ទប់នឹងថ្នល់រងការខូចខាតអស់ស្ទើរទាំងស្រុង នឹងបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់បោកក្បាលស្លាប់នៅក្នុងភ្លុកឈាមមួយរំពេច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯអធិការដ្ធាននគរបាល ស្រុកកៀនស្វាយរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើកុសល្យវិច្ច័យរួចរាល់ក៏បានស្រាវជ្រាវនឹងទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរាងៗខ្លួន៕ដោយ% ទូច រ៉ាវុធ