(កណ្តាល): អគ្គិភ័យឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង យ៊ីហោ អ.ជី ហ៊្វូត វែរ ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ។កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ត្រូវបានបញ្ជូនទៅតាមអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ក្នុងនោះមានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន ៦គ្រឿង ចូលរួមសហការគ្នាក្នុងការពន្លត់អគ្គីភ័យខាងលើ រហូតដល់រលត់បានជោគជ័យនៅវេលាម៉ោង ប្រហែល ១១យប់ក្នុងថ្ងៃដដែល។រោងចក្រខាងលើផលិតស្បែកជើង មានចំនួន៦អគារ ក្នុងនោះមានអគារចំនួន៣ ក្នុង១អគារ ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ , ចំណែក៣អគារដែលភ្លើងឆាបឆេះអស់ទាំងស្រុង ទំហំ៨០ម៉ែត្រx១០០ម៉ែត្រ សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។ក្នុងការចុះអន្តរាគមន៍ករណីអគ្គីភ័យខាងលើនេះ គេឃើញមានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលបន្ទុក កងរុករកនិងសង្គ្រោះ គ្រោះមហន្តរាយ អង្គភាព៧១១ បានចុះទៅពិនិត្យនូវស្ថានភាពគ្រោះអគ្គិភ័យខាងលើដោយផ្ទាល់ផងដែរ៕
Related Articles
រថយន្តយក្សដឹកជ្រូកបានវេរចង្កូតទៅបុកបង្កាន់ ដៃស្ពានបណ្តាលឲ្យធ្លាក់មកដីស្លាប់មនុស្ស ១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់…!!!
ខេត្តបន្ទាយមានជ័យ ; រថយន្តប្រភេទយក្សដឹកជ្រូក១គ្រឿងបានវេរចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យប្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់នៅវេ លាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុហើយរថយន្តត្រូវបាននគរបាលជំនាញ ចរាចរណ៍ស្រុកអូរជ្រៅរៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខនេះផងដែរ៕
ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់កម្ពុជា
ភ្នំពេញ ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ស្ដីពីករណីពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖ ១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។ ២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ ៣៖ តំណាងអ្នកសម្របសម្រួល […]
អ្នកកំពុងមើលហ្នឹងមានអ្នកកាន់ដៃ Countdown ថ្ងៃឆ្លងឆ្នាំហើយនៅ?
MSJ TV ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវការប្រគុំតន្រ្តីK-POPដ៏អស្ចារ្យដែលមានការចូលរួមពីសំណាក់តារាទាំងក្រៅស្រុក និងក្នុងស្រុក។ជួបគ្នាជាមួយក្រុមតារាចម្រៀងស្រីរហូតដល់ទៅ២ក្រុមមកពីប្រទេសកូរ៉េ X:IN និង Ferry Blue។ មិនត្រឹមតែប៉ណ្ណោះបន្ទាប់ពី Countdown យើងក៏នឹងមានការ MIX ភ្លេងបែប EDM ដែលចាក់ដោយ DJ Annah មកពីប្រទេសកូរ៉េដោយផ្ទាល់។ ជួបគ្នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះណា។ តម្លៃសំបុត្រត្រឹមតែ ៣០០០០៛ សម្រាប់ Early Bird តែប៉ុណ្ណោះ។ បន្ទាប់ពីដល់ចំនួនកំណត់យើងនឹងលក់នៅក្នុងតម្លៃធម្មតាវិញ។ ត្រៀមៗទាំងអស់គ្នាណា ហើយកុំភ្លេចហៅដៃគូរដៃកង់មកផងណា។ *សំបុត្រនឹងមានដាក់លក់ក្នុងពេលឆាប់ៗនេះ ***MSJ TV សូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរដោយពុំបាច់ជូនដំណឹងទុកជាមុន