ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ-សហគ្រាស

ចែករំលែក

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំបន្ថែមទៀតដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស កម្មករនិយោជិត ម្ចាស់ ឬអ្នកផ្ដល់សេវាដឹកជញ្ជូនកម្មករ មន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃសេចក្ដីណែនាំរបស់ក្រសួងការងារ ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដែលបានចេញផ្សាយជារឿយៗកន្លងមក និងតទៅមុខទៀត។

ក្នុងសេចក្ដីណែនាំបន្ថែមនេះ ក្រសួងការងារបានដាក់ចេញនូវវិធានការបន្ថែមជាច្រើនដល់អ្នកពាក់ព័ន្ធ រួមមានដូចខាងក្រោម៖

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ភ្នុំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរកឃើញវិជ្ជមានរួមមាន៖
* ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩) ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។

* ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាឆយូណាយធីត រាជធានីភ្នំពេញ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *